ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទទួលបានការតែងតាំងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ជំនួស ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ុល សារឿន ដែលទទួលបានតួនាទីថ្មីជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញ។ ពិធីប្រកាសតែងតាំងនេះ បានរៀបចំឡើង នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ៤៩ សសរ ស្ដីពីការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្ដល់ការទុកចិត្ត និងជាកិត្តិយ តែងតាំងឯកឧត្តមជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូល ដ្ឋានខេត្តព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍន៍រីកចម្រើន។

ទន្ទឹមនឹងការរីកចម្រើន ក៏មានសម្ពាធ នៃហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលជាអម្រែកមួយ ដែលយើងត្រូវតែខិតខំប្រឹង ប្រែងបំពេញការងារ ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម សាយ សំអាល់ បានបង្ហាញការ
ប្តេជ្ញាខិតខំកសាង និងពង្រឹងការអនុវត្តការងារប្រកបដោយឆន្ទៈ ម្ចាស់ការ និងទាមទារឱ្យមានការចូលរួមពីមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមដោះស្រាយ សំដៅធានាសុខសន្តិភាព សុខុមាលភាពជូនប្រជាពលរដ្ឋ ។

សម្តេចក្រឡាហោម ស ខេង បានកោតសរសើរឯកឧត្តម ប៉ុល សារឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះ សីហនុ បានបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ លើកកម្ពស់សេវាសា ធារណៈ ដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ ក្នុងរយពេលកន្លងមក ។
ផ្អែកលើសំណូមពររាជរដ្ឋាភិបាល សម្រេចផ្លាស់ប្តូក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ការកែ សម្រួលផ្អែកតាមសំណើក្រសួង ស្ថាប័នជំនាញ ។
សម្តេច ស ខេង បន្តថា ឆ្នាំ២០១៩ រដ្ឋាភិបាលកំណត់យកវិស័យអាទិភាពចំនួន ០៤៖

ទី១ ធានាកំណើនសេដ្ឋកិច្ច ៧ភាគរយ ។
២. បង្កើនការងារជូនប្រជាពលរដ្ឋ ពិ សេសយុវជន ។
៣. សម្រេចគោលដៅកាត់បន្ថយភាពក្រីក្រ ឱ្យទាបជាង ១០ភាគរយ ។
៤. ពង្រឹងសមត្ថភាព និងអភិបាលកិច្ចល្អ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

សូមបញ្ជាក់ដែរថា សម្រាប់ខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចរឹងមាំ មានវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ដ៏មានសក្តានុពលបានជំរុញការទាក់ទាញវិនិយោគ នាំមកនូវការអភិវឌ្ឍយ៉ាងគំហុក។ ទន្ទឹមការរីកចម្រើន ក៍មានបញ្ហាប្រឈមបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធផងដែរ ទាមទាររៀបចំផែនការច្បាស់លាស់ ដើម្បីធានាការអភិវឌ្ឍរយ:ពេលវែង៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី