បន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន រួមជាមួយសហការីនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទស្សនកិច្ចសិក្សានៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំ និងទស្សនកិច្ចសិក្សាបានផ្តោតជាសំខាន់លើការត្រៀមលក្ខណៈរៀបចំដាក់ចេញនូវយន្តការពិសេស ដើម្បីអភិវឌ្ឍតំបន់ជាយដែន តាមរយៈការទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគ កិច្ចសម្របសម្រួលពាណិជ្ជកម្ម និងការជំរុញការប្រកួតប្រជែងរបស់កម្ពុជា ដោយឈរលើមូលដ្ឋាននៃការទាក់ទាញឱ្យចំគោលដៅ។ កិច្ចពិភាក្សាបានយកចិត្តទុកដាក់លើការកំណត់នូវសកម្មភាពជាក់លាក់ដែលមានប្រសិទ្ធភាព ដើម្បីអនុវត្តនូវវិធានការបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កន្លងមក ដែលរួមមានការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែន ការតភ្ជាប់បណ្តាញអគ្គីសនីនិងការរៀបចំដាក់លក់អគ្គីសនីដែលមានតម្លៃទាបនិងមានប្រសិទ្ធភាព ការកំណត់នូវវិស័យឧស្សាហកម្មដែលត្រូវទាក់ទាញ និងការបង្កើនការសម្រួលពាណិជ្ជកម្មនិងផ្នែកឡូជីស្ទីកនៅតាមជាយដែន។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ជូនអង្គប្រជុំថា បច្ចុប្បន្នខេត្តមានច្រកទ្វាសំខាន់ចំនួន៣ និងកំពុងរៀបចំដំណើការច្រកទ្វា១ បន្ថែមទៀតនៅតំបន់ស្ទឹងបត់។ ជាមួយនេះដែរ អាជ្ញាធរខេត្តក៏បាននិងកំពុងសិក្សាពីលទ្ធភាពបើកច្រកទ្វេភាគីជាមួយថៃបន្ថែមដែរ។ ឯកឧត្តមបានឱ្យដឹងដែរថា តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តមានចំនួន៤ ដែលដំណើការចំនួន២ (សានកូ ប៉ោយប៉ែតដែលមានចំនួន១១ ក្រុមហ៊ុន និងប៉ោយប៉ែត អូរនាងដែលមានក្រុមហ៊ុនចំនួន ៦)។ ឯកឧត្តមអភិបាលក៏បានគូសបញ្ជាក់ដែរថា គិតមកដល់បច្ចុប្បន្ននេះ គម្រោងវិនិយោគសរុបមានចំនួន២៣ ដែលមានទឹកប្រាក់ប្រមាណ៣០០លានដុល្លាសហរដ្ឋអាមេរិក និងបានបង្កើតការងារចំនួន ១៥ ៦១៧កន្លែង។ គម្រោងទាំងនេះផ្តោតជាសំខាន់លើកសិកម្ម និងកសិ-ឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ ហេដ្ឋារចនាសម័្ពន្ធ និងផេ្សងៗ និងមានលំហូរទុនវិនិយោគពីក្នុងស្រុក ចិន ថៃ ឥណ្ឌូណេស៊ី បារាំង ឥណ្ឌា និងកូរ៉េ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអ៊ាង សុផល្លែតបានសម្តែងនូវការគាំទ្រចំពោះវិធានការ និងជំហានដែលប្រកាន់យកដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការទាក់ទាញ និងលើកកម្ពស់ការវិនិយោគមកកម្ពុជា ជាពិសេសតំបន់ជាយដែន។ ក្នុងគោលបំណងរក្សាបាននូវចីរភាព និងនិរន្តភាពនៃការអភិវឌ្ឍ ឯកឧត្តមបានស្នើដល់ក្រុមហ៊ុនវិនិយោគទាំងអស់សូមយកចិត្តទុកដាក់លើផលប៉ះពាល់បរិស្ថាន (តាមរយៈការរៀបចំឱ្យបានត្រឹមត្រូវនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន) ហេដ្ឋារចនាសម័្ពន្ធគាំទ្រនានា និងផលិតភាពជាមួយគុណភាព។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព
ថ្ងៃ ចន្ទ, 10 សីហា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព