បន្ទាប់ពីដំណើរការអស់រយៈពេលមួយថ្ងៃ សិក្ខាសាលាកម្ពុជា-ចិនស្តីពី«កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងគុណភាពទឹក និងបរិស្ថាន» បានបិទបញ្ចប់ហើយនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីអ្នកពាក់ព័ន្ធ ភាគីនៃប្រទេសចិន វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តបរិស្ថាន និងអេកូឡូស៊ី នៃបណ្ឌិតសភាចិន និងវិទ្យាស្ថានពាក់ព័ន្ធ។

នៅក្នុងឱកាសបិទសិក្ខាសាលានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្នុងកិច្ចដំណើរការរយៈពេលមួយថ្ងៃពេញនេះ គឺជាការឆ្លុះបញ្ជាំងនូវការអនុវត្តតាមបេសកកម្ម និងជាលទ្ធផលមួយប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជា-ចិន លើការគ្រប់គ្រងគុណភាពទឹក និងបរិស្ថាន រវាងក្រសួងបរិស្ថាន និងមជ្ឈមណ្ឌលសម្រាប់វិទ្យាសាស្រ្តបរិស្ថាន និងអេកូឡូស៊ី នៃបណ្ឌិតសភាវិទ្យាសាស្រ្តចិន។ ឯកឧត្តម ក៏បានបន្តផងដែរថា នៅក្នុងការជួបគ្នានេះ ក៏ជាការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ល្អៗទៅវិញទៅមករវាងកម្ពុជា- ចិន លើទិដ្ឋភាពផ្សេងៗ ទាំងផ្នែកបច្ចេកទេស គោលនយោបាយ ទាក់ទងនឹងគុណភាពទឹកនិងបរិស្ថាន។

គួរបញ្ជាក់ដែរថា ក្នុងបេសកកម្មលើការងារជាអទិភាពចំនួន ០៥ គឺ ១.ការតម្លើងស្ថានីយ៍តាមដានគុណភាពទឹកស្វ័យប្រវត្តិ ២.ការរៀបចំផែនការបរិស្ថានជាតិ និងផែនការអេកូឡូស៊ីកម្ពុជា ៣.ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ៤.ការរៀបចំគោលនយោបាយបរិស្ថាន និង ៥.ការកសាងធនធានមនុស្សបរិស្ថាននេះ សម្រេចបានជាលទ្ធផលដូចជា៖ ទី១)ទទួលបានចំណេះដឹងទាក់ទងការគ្រប់គ្រងធនធានទឹក និងបរិស្ថាន  ២)ទទួលបាននូវចំណេះដឹងអំពីការសិក្សាស្វែងយល់អំពីគោលនយោបាយបរិស្ថានចិន ដោយការសហការណ៍ជាមួយកម្ពុជាក៏ដូចជាការស្តារឡើងវិញនៅប្រព័ន្ធអេកូឡូស៊ីទឹក និងការអភិរក្សជីវៈចម្រុះរវាងប្រទេសចិន និងកម្ពុជា សេវាអេកូបរិស្ថាននៅប្រទេសចិន និងការអភិវឌ្ឍន៍ដែលទទួលបាននូវចំណេះដឹង និងបទពិសោធន៍ការសិក្សាស្រាវជ្រាវថ្មីៗពាក់ព័ន្ធការផ្លាស់ប្តូរធនធានទឹក ការគ្រប់គ្រងសំណល់រាវ ប្រព័ន្ធលូ និងបច្ចេកវិទ្យាថ្មីៗដូចជាការប្រើប្រាស់ PVA-gel Beads ជាBiomass សំណល់រាវសម្រាប់ប្រព្រឹត្តកម្មសំណល់រាវជាដើម ៣)និងការបង្កើតបច្ចេកវិទ្យាដែលមានប្រសិទ្ធភាពសម្រាប់ការគ្រប់គ្រងថាមពលសារធាតុអាស៊ីនិចក្នុងទឹកបរិភោគ ។

ជាមួយគ្នានេះ ការអនុវត្តវិមជ្ឈកានៃប្រព្រឹត្តកម្មទឹកកខ្វក់នៃប្រទេសចិន ក៏ជាចំនុចគន្លិះឆ្លើយតបទៅនឹងសេចក្តីព្រាងអនុក្រឹតស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងការធ្វើប្រតិភូកម្មអំណាចរដ្ឋបាលថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមបេសកកម្មស្នូលរបស់ក្រសួងបរិស្ថានផងដែរ៕

img_20161226_194755img_20161226_194759img_20161226_194804

ព័ត៌មានបន្ថែម

រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ