បន្ទាប់ពីការអនុវត្តនូវគម្រោង ដាំ ស្រូវ មិត្តភាព សង្គ្រោះ សត្វព្រៃ របស់ អង្គការ WCS ស្ថិតនៅ ដែនជម្រកសត្វព្រៃ គូលែន ព្រហ្ម ទេព ក្នុងភូមិ សាស្ត្រ ខេត្តព្រះវិហារ បច្ចុប្បន្នទទួលបានផ្លែផ្កាកាន់តែល្អប្រសើរ ទាំងការផលិតទិន្នផលស្រូវ ក៏ដូចជាការលក់លើទីផ្សារ។

ការបង្ហាញឱ្យដឹងពីលទ្ធផលជាវិជ្ជមាន កាន់តែប្រសើរឡើងរបស់ប្រជាកសិករកំពុងដាំស្រូវ មិត្តភាព សង្គ្រោះ សត្វព្រៃនេះ ធ្វើឡើងក្នុងទស្សនកិច្ចរបស់ប្រតិភូក្រសួងបរិស្ថាននិងអ្នកសារព័ត៌មាន នៅដែនជម្រកសត្វព្រៃ គូលែន ព្រហ្ម ទេព ក្នុងភូមិ សាស្ត្រ ខេត្តព្រះវិហា កាលពី ថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២០ ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអោយដឹងថា លើកឡើងផងថា គម្រោដាំ ស្រូវ មិត្តភាព សង្គ្រោះ សត្វព្រៃនេះក៏បានចូលរួម អភិរក្ស ពពួកសត្វ ត្រ យ៉ង យក្ស ដែល កំពុង ជិត ផុត ពូជ នឹង កំពុង ទទួលរង ការគំរាមកំហែង ។ ក្រៅពីនេះវាក៏ ជា គំរូ មួយ រួមចំណែក ជាមួយ ក្រសួងបរិស្ថាន ក្នុង ការការពារ ធនធានធម្មជាតិ នឹង អភិរក្ស ជីវៈចម្រុះនៅកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា បានចាត់ទុកថាក្រសួងបរិស្ថានបានរៀបចំគោលនយោបាយនិងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់ សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅក្នុងនិងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។ ក្រៅពីនេះ ក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់គម្រោងស្រូវសត្វត្រយ៉ងដែលនេះគឺជាការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព ដើម្បីគាំទ្រ ការអភិរក្សនិងការពារសត្វព្រៃ ព្រៃឈើ និងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តម បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍ មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា មានបំណងប្រែក្លាយតំបន់អភិរក្សដែលមានបច្ចុប្បន្ននេះ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបនឹងកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ពលរដ្ឋនៅ ក្នុងការដើរកម្សាន្ត។ បច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុកមានកំណើនឡើងគួរ ឱ្យកត់សម្គាល់ដោយសារតែប្រជាពលរដ្ឋមានជីវភាព ធូរធារដោយសារតែកំណើន សេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គការដៃគូនិងម្ចាស់ជំនួយ ជាពិសេសទីភ្នាក់ងារ USAID ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជាឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត។

លោក កែន សេរីរដ្ឋា ប្រធានអង្គការ WCS បានអោយដឹងថា គម្រោងកម្មវិធីស្រូវត្រយ៉ងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សដោយបានចាប់ផ្តើមពី២ភូមិ រហូតដល់សព្វថ្ងៃកំពុងតែអនុវត្តក្នុងភូមិ ១១ នៅក្នុងតំបន់ការពារទេសភាពខាងជើងប្រទេសកម្ពុជា(ដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ឆែប និងព្រៃព្រះកោរ)ដោយក្នុងនេះ៥ភូមិជាប់ជាមួយព្រំប្រទល់តំបន់ការពារសៀមប៉ាងភាគខាងលិច ៣ភូមិនៅក្នុងតំបន់ការពារ កែវសីម និង៣ភូមិនៅក្នុងតំបន់ការពារព្រៃឡង់ស្ថិតនៅក្នុងភូមិនសាស្រ្តខេត្តស្ទឹងត្រែង។ដោយឡែកនៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារចំនួនកសិករដែលបានចូលរួមជាមួយគម្រោងមានការកើនឡើងពី៣៥គ្រួសារ រហូតដល់ ៧៥០គ្រួសារ ហើយបើតាមការរំពឺងទុកនៅក្នុងឆ្នាំ ២០២០។

គួរបញ្ជាក់ថាគម្រោង ដាំ ស្រូវ មិត្តភាព សង្គ្រោះ សត្វព្រៃ ក្នុង ដែន ជម្រក សត្វ ព្រៃ គូលែន ព្រហ្ម ទេព នកំពុងត្រូវបានអនុវត្តរួមគ្នាដោយ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួងបរិស្ថាន។ការបង្កើតគម្រោងនេះដែរ គោលបំណងសំខាន់ ដើម្បី បង្កើន ជីវភាព របស់ ប្រជា សហគមន៍ នឹង ទប់ស្កាត់ ការ ទន្ទ្រាន ដីព្រៃ មិន ឲ្យ ប្រជា សហគមន៍ រុករាន ចូលក្នុង ដែនជម្រកសត្វព្រៃ ។

​​​​​​​​​​​​​  

ព័ត៌មានបន្ថែម

Children’s Climate Risk Index for Cambodia
ថ្ងៃ ព្រហស្បតិ៍, 16 មករា, 2025 Children’s Climate Risk Index for Cambodia
សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
yunanistan haberleri

cameron cohen sex video

www indinsex com