ខេត្តសៀមរាប៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅ ខេត្តសៀមរាប នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំសិក្ខាសាលាវិបស្សនា សម្រាប់កម្មវិធី សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាជំហានទី៣ (CCCA3) រួមទាំងគម្រោងនិងកម្មវិធីក្រោមការដឹកនាំនិងសម្របសម្រួលរបស់នាយកដ្ឋានមួយចំនួនទៀត។ សិក្ខាសាលាវិបស្សនានេះមាន រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩-៣០ខែមិថុនា ឆ្នាំ២០២០ ក្រោម ការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ឯកឧត្តមអគ្គលេខាធិការរងទទួលបន្ទុក និងលោកប្រធាននាយកដ្ឋាន ដោយមានអ្នកចូលរួមប្រមាណ ៤៧នាក់ ក្នុងនោះស្រ្តី១៦នាក់ មកពីនាយកដ្ឋានប្រែប្រួលអាកាសធាតុ មន្ត្រីតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងមន្រ្តីគម្រោងពាក់ព័ន្ធ។ គោលបំណង នៃអង្គសិក្ខាសាលានេះគឺដើម្បីពិនិត្យមើលពី វឌ្ឍនភាពរបស់ នាយកដ្ឋានក្នុងការអនុវត្ត កម្មវិធី និងគម្រោងនានា ដែលសម្របសម្រួល និងដឹកនាំដោយនាយកដ្ឋាន និង រៀបចំផែនការ សកម្មភាពលម្អិតតាមការិយាល័យនិងតាមវិស័យសម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១។ សិក្ខាកាមទាំងអស់នឹងចូលរួមដាំដើម​ឈេី​នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនផងដែរ។
ឯកឧត្តម ទិន ពន្លក បានវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់ នាយកដ្ឋានដែលសម្រចបានលទ្ធផលធំៗ ដូចជាការរៀបចំផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា ការបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការយុទ្ធសាស្រ្តតាមវិស័យ ផែនការអភិវឌ្ឍន៍ជាតិនានា និងការកៀរគរធនធាន។ល។ ឯកឧត្តម ក៏បានជម្រាបជូន ថាប្រទេសកម្ពុជាបានកៀរគរថវិកា ប្រមាណ ៧០ ទៅ ៨០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដើម្បីអនុវត្តវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហើយមានការ ងារមួយចំនួនទៀតបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ ជំរុញការអនុវត្តផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងផែនការនានា។ល។ ឯកឧត្តមក៏បានផ្តល់ទស្សនទាននិងអនុសាសន៍មួយចំនួនដល់មន្រ្តីនាយកដ្ឋាន និងមន្រ្តីគម្រោងពាក់ព័ន្ធឲ្យពង្រឹងសមត្ថភាពបច្ចេកទេសបន្ថែមទៀត ជាពិសេសលើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ការរៀបចំផែនការ ការអនុវត្ត និងការតាមដានការអនុវត្ត ដើម្បីផ្តល់យោបល់និងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាក្រសួង-ស្ថាប័ន និងវិស័យពាក់ព័ន្ធ។ យើងត្រូវតែគិតគូរផងដែរអំពីផលប៉ះពាល់ដោយសារជម្ងឺ COVID 19 ដែលកម្មវិធី CCCA បានត្រៀមថវិកាជាងមួយ សែនដុល្លារដើម្បីដោះស្រាយបញ្ហានេះ។

ឯកឧត្តម បានបង្ហាញជំនឿចិត្តខ្ពស់ថា ក្រុមការងារ នឹងបន្តកិច្ចខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ សម្របសម្រួល និងសហការដើម្បីសម្រេចឲ្យបានតាមផែនការដាក់ចេញ ព្រមទាំងបង្កើនការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុធំៗបន្ថែមទៀតដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាតិ៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ https://ncsd.moe.gov.kh/

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី