សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង វិទ្យាល័យ ជា ស៊ីម សាមគ្គី វិទ្យាល័យច្បារអំពៅ វិទ្យាល័យហ៊ុនសែន ប៊ុនរានី វត្តភ្នំ បានទទួលជ័យលាភីក្នុងវគ្គប្រកួតដំបូង វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ។ សិស្សានុសិស្សមកពីវិទ្យាល័យទាំង៤ នឹងឡើងទៅប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ជាមួយក្រុមមកពីវិទ្យាល័យដែលមកពីខេត្តចំនួន៤ គឺខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា ការប្រកួតវគ្គដំបូង នៃវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ មានវិទ្យាល័យចំនួន៨ចូលរួមប្រកួត ហើយពិធីបើកបានរៀបចំឡើងនៅថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងទីភ្នាក់ងារ USAID ប្រចាំកម្ពុជា គម្រោងព្រៃឡង់បៃតង សាស្រ្តាចារ្យ លោកគ្រូអ្នគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យចំនួន៨នៅរាជធានីភ្នំពេញ។
ឯកត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានបញ្ជាក់ថា រៀបចំវេទិកាជជែកពិភាក្សាអំពី បរិស្ថាន ផ្តល់ឱកាសឱ្យសិស្សានុសិស្ស បញ្ចេញសមត្ថភាព សិក្សាស្រាវជ្រាវ និងស្វែងរកចំណេះដឹង បទពិសោធន៍ថ្មីៗតាមបែបវិទ្យាសាស្រ្ត និងចែករំលែកនូវចំណេះដឹងទាំងនោះទៅដល់សាធារណជនទូទៅឱ្យយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថានសំដៅចូលរួមផ្លាស់ប្តូរឥរិយាបថក្នុងការចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិប្រកបដោយនីរន្តរភាព។ លោកស្រី Laura Cizmo តំណាងទីភ្នាក់ងារUSAID ប្រចាំកម្ពុជា បានបញ្ជាក់ថា កម្ពុជាសម្បូរដោយធនធានធម្មជាតិ ជីវៈចម្រុះ និងព្រៃឈើ ហើយយុវជនមានតួនាទីសំខាន់ចូលរួមអប់រំបរិស្ថាន និងការពារ និងអភិរក្សធនធានធម្មជាតិ។ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន ដែលបង្កើតវេទិកាយុវជនជជែកពីបរិស្ថានដើម្បីមានការផ្លាស់ប្តូរគំនិត យោបល់ និង ក្នុងគោលដៅប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍន៍ដោយចីរភាព។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រភក្រ្តា បានលើកឡើងថាក្រសួងបរិស្ថានក៏បានដាក់ចេញនូវការងារ និងយុទ្ធសាស្ត្រការអភិវឌ្ឍន៍ចំណេះដឹងដល់សាធារណជន ក្នុងការបញ្ជ្រាប និងផ្តល់ចំណេះដឹងបរិស្ថានដល់សាធារណជន ដើម្បីកែរប្រែផ្លាស់ប្តូឥរិយាបថចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានគឺជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រផ្សេងទៀតដែលបានផ្តល់ឱកាសដល់សិស្សានុសិស្សធ្វើការសិក្សាស្រាវជ្រាវស្វែងរកអំណះអំណាងតាមបែបវិទ្យាសាស្រ្តមកចែករំលែកនិងផ្សព្វផ្សាយពីការប្រតិបត្តិល្អសម្រាប់បរិស្ថាន។
បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាននេះបាន
រៀបចំបានចំនួន ៣៩ លើករួចមកហើយចាប់តាំងពីឆ្នាំ ២០០៤ ហើយជាឱកាសសម្រាប់យុវជនសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ថ្មីៗតាមបែបវិទ្យាសាស្ត្រគាំទ្រគោលជំហររបស់ខ្លួនហើយថែមទាំងអាចផ្លាស់ប្តូរចំណេះដឹងទាំងនោះទៅកាន់សាធារណជនទូទៅថែមទៀតផង៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី