ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថាការបង្កើតព្រឹត្តិការណ៍រត់ប្រណាំង នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម”ភ្នំគូលែន” ដើម្បីលើកកម្ពស់ការយល់ដឹងពីបេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌធម្មជាតិនៅទីនោះ ។ នេះជាការលើកឡើងក្នុងពេលអញ្ជើញជាអធិបតីក្នុងសន្និសិតសារព័ត៌មាន នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារមេគងភ្នំពេញ នូវព្រឹត្តិការណ៍រត់ប្រណាំង នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ក្រោមប្រធានបទ យើងរួមគ្នាថែរក្សាភពផែនដី ។
ឯកឧត្តម សៅ សុភាព មានប្រសាសន៍បន្ថែមថា ភ្នំគូលែនគឺជាទីកន្លែងមួយដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប៉ុន្តែក៏មានបញ្ហាប្រឈមផ្សេងៗពីការបំពុលបរិស្ថានផងដែរ ប៉ុន្តែត្រូវបានក្រសួងបរិស្ថានយកចិត្តទុកដាក់និងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ។ អ្វីដែលពិសេសនៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងនោះលើភ្នំគូលែន ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ គឺមិនមានឱ្យប្រើប្រាស់នូវសំណល់ប្លាស្ទិក ឬជាសំបកដបទឹកនោះឡើយ ទាំងនេះជាការចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថាន និងការបំពុលដោយប្លាស្ទិក ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមទៀតថា ជាមួយនឹងព្រឹត្តិការណ៍នេះ ក្រសួងបរិស្ថានក៏បានបង្កើតឱ្យមានការដាំកូនឈើចំពោះអ្នកដែលបានចូលរួមទាំងអស់ ដែលជាការបង្ហាញពីសកម្មភាពរួមចំណែកក្នុងការដាំស្តារឡើងវិញ នៅតំបន់មួយចំនួនលើភ្នំគូលែនដែលមានការរិចរិល និងបានបង្ហាញពីការយកចិត្តទុកដាក់មួយយ៉ាងសំខាន់លើការគ្រប់គ្រងការពារគម្របព្រៃ ដើម្បីឱ្យតំបន់មួយចំនួនដែលខូចខាតនិងល្អប្រសើរវិញនៅថ្ងៃអនាគត ។ ព្រឹត្តិការណ៍រត់ប្រណាំងនេះក៏ជាការផ្តល់ឱកាសដល់ប្រជាសហគមន៍នៅលើភ្នំគូលែន ចូលរួមក្នុងការផ្តល់សេវាកម្មផ្សេងៗ ជាការផ្គត់ផ្គង់លើផ្នែកចំណីអាហារ ដើម្បីទទួលបានជាប្រាក់ចំណូលសម្រាប់ជីវភាពដល់ពួកគាត់ថែមទៀតផង ក្នុងន័យលើកកម្ពស់សកម្មភាពទេសចរណ៍ធម្មជាតិ និងវប្បធម៌លើភ្នំគូលែន ។
សូមបញ្ជាក់ថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ បច្ចុប្បត្រូវបានការពារនិងអភិរក្សដោយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។ ភ្នំគូលែនមានវិសាលភាព៣៧៣៧៥ហិចតា ដោយគ្រប់ដណ្តប់លើស្រុកចំនួន៤ក្នុងខេត្តសៀមរាប គឺស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកវ៉ារិន្ទ និងស្រុកសូត្រនិគម ។ មិនតែប៉ុណ្ណោះ ភ្នំគូលែនគឺជាតំបន់ផ្តល់នូវ ប្រភពទឹកស្រោចស្រព ដែលហូរនាំទៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងការចញ្ចឹមដល់មនុស្ស សត្វ រុក្ខជាតិ សំខាន់លើការងារកសិកម្មជាដើម ដូច្នេះយើងត្រូវតែការពារ និងអភិរក្សធនធានធម្មជាតិ ដើមី្បជីវភាព និងការរស់នៅរបស់យើងទាំងអស់គ្នា ៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី