អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាស្តីពី ពង្រឹងការអភិរក្ស និងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃអង្គារ ៤រោច ដល់ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦-០៧ ខែតុលា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណង៖ ១. បង្ហាញពីលទ្ធផលសម្រេចបាន ពីការអនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ២. ប្រមូលធាតុចូលសំខាន់ៗ និងបញ្ហាប្រឈមនានាដើម្បីស្វែងរកវិធានការក្នុងការពង្រឹងការអភិរក្ស និងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ៣. កំណត់ទិសដៅ និងផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត។ ថ្ងៃទី១នៃវេទិកានេះ បានដឹកនាំដោយឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត មន្ទីររាជធានីខេត្ត នាយកតំបន់ការពារធម្មជាតិ សាកលវិទ្យាល័យ និងអង្គការដៃគូ មួយចំនួន។ សិក្ខាសាលាក្នុងថ្ងៃទី២ មានការដឹកនាំដោយឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីពិភាក្សាលើការពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដី និងការចុះបញ្ជីដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ។ ក្នុងនោះដែរ នាល្ងាចថ្ងៃដដែរនេះ សិក្ខាសាលាមានកិត្តិយស ទទួលបានការណែនាំ ការចែករំលែកបទពិសោធន៍ និងការផ្តល់អនុសាសន៍ល្អៗពីឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ ក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដូចជា៖

– ពង្រឹងស្មារតីវិជ្ជាជីវៈ ដោយអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនស្របតាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។

– រៀបចំស្ថាប័នដែលខ្លួនគ្រប់គ្រងឱ្យបានសមរម្យជាកន្លែងបម្រើសេវាសាធារណៈរបស់រដ្ឋ និងលើកទឹកចិត្តឱ្យមានការចិញ្ចឹមសត្វ និងដាំដំណាំសម្រាប់ផ្គត់ផ្គង់អង្គភាពរបស់ខ្លួន។

– អនុវត្តយុទ្ធសាស្ត្រសហការតស៊ូ ដោយសហការ និងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងតស៊ូមតិដើម្បីកិច្ចការពារ និងគ្រប់គ្រងធនធានធម្មជាតិ ។

– ត្រូវមានរបៀបរបបរាយការណ៍ជាលាយលក្ខណ៍អក្សរតាមឋានានុក្រមការងារ។

– រក្សាកេរ្តិ៍ឈ្មោះ និងកិត្តិយសក្នុងនាមជាមន្ត្រីរាជការស៊ីវិល។

– បន្តសហការតែជាមួយបណ្តាអង្គការដែលចុះអនុស្សារណៈជាមួយក្រសួងបរិស្ថាន។

– ជំរុញឱ្យមានការចូលរួមកាន់តែប្រសើរឡើងពីអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការការពារ និងគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលជាដីសាធារណៈរបស់រដ្ឋ។

– ណែនាំមន្ត្រីក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ជៀសវាងពីការប្រព្រឹត្តសកម្មភាពផ្សេងៗដែលហាមឃាត់ដោយច្បាប់ ជាពិសេសការអនុវត្តស្មារតី ៣កក្កដា ឆ្នាំ២០២០ របស់សម្តេចតេជោ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ