ប្រជាពលរដ្ឋមួយចំនួននៅខេត្ដឧត្ដរមានជ័យ និងមួយចំនួនទៀតមកពីស្រុកថ្មពួកខេត្ដបន្ទាយមានជ័យ ចាប់ផ្តើមទទួលផលអនុផលព្រៃឈើពីក្នុងតំបន់ដែនជម្រសត្វព្រៃសង្ឃរុក្ខាវ័ន ដែលមានការគ្រប់គ្រង ដោយសហគមន៍សង្ឃរុក្ខាវ័ន និង មន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ អនុផលព្រៃឈើទាំងនោះរួមមាន ផ្សិតក្ងោក ផ្សិតទន្សោង និងមានផ្សិតផ្សេងៗជាច្រើនទៀត ដែលចាប់ផ្តើមដុះនៅក្នុងខែកក្កដានេះ រហូតដល់ចុងខែសីហាខាងមុខ។

លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានឱ្យដឹងថាដោយសារតែតំបន់នេះជាតំបន់ដែលត្រូវបាន ការពារ និង អភិរក្សធនធានធម្មជាតិ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលចូលមកប្រមូលផលផ្សិតទាំងនេះ គឺត្រូវទទួលបានការអនុញ្ញាតត្រឹមត្រូវ និងត្រូវទទួលបាននូវការការពារសុវត្ថិភាពពីក្រុមឆ្មាំការពារព្រៃផងដែរ។
លោកលើកឡើងថា កិច្ចការពារអភិរក្ស និងថែរក្សាធនធានធម្មជាតិ វាច្បាស់ណាស់ អនុផលព្រៃឈើដ៏សម្បូណ៌បែប វានឹងប្រាកដកើតឡើង។ ដោយកាលពីឆ្នាំមុន ប្រជាពលរដ្ឋទទួលបានផលផ្សិតប៉ក់ ដែលលក់បានតម្លៃថ្លៃ ចំណែកផ្សិតក្ងោក ផ្សិតទន្សោង ផ្សិតធ្យូង និងផ្សិតផ្សេងៗទៀត ប្រជាពលរដ្ឋជុំវិញតំបន់នោះ ក្រៅពីទុកសម្រាប់ធ្វើម្ហូប ពួកគាត់អាចទុកសម្រាប់លក់អោយឈ្មួញដែកមកប្រមូលទិញ ដល់ភូមិរបស់ពួកគាត់ផងដែរ។

ប្រជាពលរដ្ឋដែលបានចូលមកប្រមូលផលផ្សិតនៅក្នុងព្រៃនោះ ពួកគេក្នុងម្នាក់ៗ អាចដកផ្សិតបានពី ៥ដល់១០គីឡូក្រាម តាមស្ថានភាពជាក់ស្តែង ព្រោះការប្រទះឃើញផ្សិតនៅក្នុងព្រៃនេះ វាផ្អែកទៅលើរបបទឹកភ្លៀងផងដែរ។ ពួកគាត់និយាយថា បើសិនជារកផ្សិតបានតិច គឺទុកសម្រាប់ហូបក្នុងគ្រួសារ ហើយបើរកបានច្រើន គឺទុកសម្រាប់ហូបខ្លះ និងសម្រាប់លក់ខ្លះ ដោយលក់បានក្នុង១គីឡូក្រាមបានចន្លោះពី ១៥០០០ រៀល ទៅ២០០០០ម៉ឺនរៀល។ ពួកគាត់រីករាយក្នុងប្រមូលផលផ្សិត ហើយការដើរប្រមូលផ្សិតនេះពុំមែនដោយសារតែភាពក្រីក្របង្ខំឱ្យពួកគាត់មកបេះផ្សិតនោះទេ តែជាប្រពៃណីប្រចាំរដូវ ដែលពួកគាត់ត្រូវចូលមកប្រមូលផលនៅក្នុងព្រៃនេះ។ យ៉ាងណាក៏ដោយ អនុផលព្រៃឈើបានជួយទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់ ហើយពួកគាត់ក៏ទទួលស្គាល់ដែរថា ការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ ពិសេសព្រៃឈើ បានល្អទើបពួកគាត់ទទួលផលដូចសព្វថ្ងៃនេះ។ មានតែការចូលរួមទាំងអស់គ្នាទេ ទើបធនធានធម្មជាតិរបស់ហើយ នៅគង់វង្ស និង ផ្ដល់ផល អោយយើងបានរហូត៕

   

ព័ត៌មានបន្ថែម

ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
ថ្ងៃ ព្រហស្បតិ៍, 30 កក្កដា, 2026 ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
ថ្ងៃ ពុធ, 29 កក្កដា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ ពុធ, 29 កក្កដា, 2026 វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ