«ការអភិវឌ្ឍសហគមន៍ ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាឆ្អឹងខ្នងដ៏សំខាន់ សម្រាប់ថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ»។ នេះជាការថ្លែងរបស់ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើការអនុវត្តគម្រោងរៀបចំពិព័រណ៍សហគមន៍ ដែលមានសមាសភាពចូលរួមពីអន្តរក្រសួងពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការដៃគូ ក្រុមហ៊ុន វិស័យឯកជន និងប្រជាសហគមន៍ សរុប ៥០នាក់ នៅទីស្ដីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍គន្លឹះថា ការលើកម្ពស់ជីវភាពសហគមន៍ត្រូវធ្វើឡើងឲ្យមាននិរន្តរភាព ដែលនេះគឺជាគោលបំណងសំខាន់នៃពិព័រណ៍សហគមន៍ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានមុខរបរ ជំនាញ ចំណូល និងមានជម្រើស ជៀសវាងការពឹងផ្អែកលើធនធានធម្មជាតិទាំងស្រុង។ ទន្ទឹមនេះ សហគមន៍តំបន់ការពារធម្មជាតិ ទទួលសិទ្ធស្របច្បាប់ក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ សិទ្ធិប្រើប្រាស់ និងសិទ្ធិដកហូតផល-អនុផលព្រៃឈើស្របច្បាប់ តាមផែនការគ្រប់គ្រងសហគមន៍ និងមានជម្រើសមុខរបរចិញ្ចឹមគ្រួសារ ដូចជា ការធ្វើកសិកម្ម ចិញ្ចឹមសត្វ ដាំដំណាំ និងការផ្ដល់សេវាទេសចរណ៍ធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពឲ្យមានលក្ខណៈល្អប្រសើរ។
គម្រោងរៀបចំពិព័រណ៍សហគមន៍នេះ ទទួលបានការគាំទ្រពីក្រសួងស្ថាប័ន អាជ្ញាធរដែនដី អង្គការដៃគូ ក្រុមហ៊ុន និងវិស័យឯកជន ដែលបានចូលរួមក្នុងកិច្ចប្រជុំ។ អ្នកចូលរួមទាំងអស់ ត្រៀមខ្លួនចូលរួមអនុវត្តគម្រោងនេះឲ្យបានជោគជ័យ សម្រាប់ជាប្រយោជន៍ពិតប្រាកដ្ឋដល់ប្រជាសហគមន៍ ជាពិសេសការផ្តល់ការបណ្ដុះបណ្ដាលជំនាញ មុខរបរ ដល់សហគមន៍ និងចូលរួមជួយគៀគរថវិកា ដៃគូរ និងសហគមន៍ផ្សេងៗ ឲ្យចូលរួមពិព័រណ៍សហគមន៍នេះ ដែលនឹងត្រូវរៀបចំឡើងនៅខេត្តកំពង់ធំ ក្នុងមេសា ឆ្នាំ២០២២ ខាងមុខ។
គួរឲ្យដឹងថា គម្រោងរៀបចំពិព័រណ៍សហគមន៍ ត្រូវបានសម្របសម្រួលរៀបចំឡើងដោយ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ក្នុងគោលបំណងលើកកម្ពស់ជីវភាពសហគមន៍ គ្រប់គ្រងធនធានធម្មជាតិ ថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនាជនជាតិដើមភាគតិច ដោយរៀបចំឡើង នៅតាមខេត្តគោលដៅដែលមានសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋានផ្សេងទៀត។ សម្រាប់ការចាប់ផ្តើមដំបូង ខេត្តកំពង់ធំ ជាខេត្តគោលដៅដំបូងសម្រាប់ការរៀបចំពិព័រណ៍នេះ នៅខែមេសា ឆ្នាំ២០២២ ខាងមុខ ក្នុងនោះ ក្រុងស្ទឹងសែន ជាទីកន្លែងប្រារព្ធការតាំងពិព័រណ៍។

ក្នុងដំណើរឆ្ពោះទៅរៀបចំពិព័រណ៍សហគមន៍នេះ ក្រុមការងារអនុវត្តគម្រោង បានបែងចែកក្រុមចុះសិក្សា និងប្រមូលទិន្នន័យអំពីសក្ដានុពលនៅតាមសហគមន៍តំបន់ការពារធម្មជាតិទាំង១៧ ក្នុងខេត្តកំពង់ធំ នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ផ្តោតលើធនធាន សក្ដានុពល មុខរបរ ចំណេះជំនាញ ទំនាក់ទំនងទីផ្សារ ដៃគូរពាក់ព័ន្ធ បញ្ហាប្រឈម ក៏ដូចជាសំណូមពរនានា របស់សហគមន៍៕

 

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី