ប្រជាជនជាង ៣.៦លាននាក់ បាននិងកំពុងពឹងផ្អែកដោយផ្ទាល់ ឬដោយប្រយោលលើធនធានធម្មជាតិ នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប។ តំបន់នេះ​ជា​តំបន់មួយដែលមានជីវៈចម្រុះយ៉ាងសម្បូរបែប​នៅ ក្នុងតំបន់ ក៏ដូចជានៅក្នុង​ពិភពលោក ដែលបាន​ផ្តល់ជា​ទីជម្រក​ដល់​រុក្ខជាតិ និង​សត្វ​ជាង ៨០០ប្រភេទ។

បឹងទន្លេសាប គ្របដណ្តប់លើផ្ទៃដីទំហំជាង ១.៤លានហិកតា ត្រូវបានទទួលស្គាល់ជាឋបនីយជីវមណ្ឌលរបស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៩៧ ដែលជាផ្នែកមួយ នៃកម្មវិធីមនុស្ស និងជីវមណ្ឌល របស់អង្គការយូណេស្កូ។ ចាប់ផ្តើមក្នុងឆ្នាំ១៩៧១ កម្មវិធីមនុស្ស និងជីវមណ្ឌល គឺជាកម្មវិធីអន្តររដ្ឋាភិបាលបែបវិទ្យាសាស្រ្ត ដែលត្រូវបានប្រារព្ធខួបលើកទី ៥០ឆ្នាំ ក្នុងឆ្នាំ ២០២១ នេះ ។ កម្មវិធីនេះមានគោលបំណងបង្កើតមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីបង្កើនទំនាក់ទំនងរវាងមនុស្ស និងបរិស្ថាន។
ឋបនីយជីវមណ្ឌលបឹងទន្លេសាប គឺជាកន្លែងសិក្សាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយរួមបញ្ចូលនូវមុខងារសំខាន់ៗចំនួនបី៖ (i) ការអភិរក្សជីវៈចម្រុះ និងភាពសម្បូរបែបនៃវប្បធម៌ (ii) ការអភិវឌ្ឍសេដ្ឋកិច្ចដោយធានាបាននូវនិរន្តរភាពសង្គម វប្បធម៌ និងបរិស្ថាន និង (iii) ផ្តល់ចំណេះដឹងដល់ការអភិវឌ្ឍតាមរយៈការស្រាវជ្រាវ ការត្រួតពិនិត្យ ការអប់រំ និងការបណ្តុះបណ្តាល។
ឋបនីយជីវមណ្ឌល ផ្តល់ជាយន្តការសម្រាប់ការចូលរួមរបស់សហគមន៍មូលដ្ឋាន អ្នកបង្កើតគោលនយោបាយ ស្ថាប័ន​អប់រំ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ដែលចាប់អារម្មណ៍ក្នុងការរៀបចំផែនការ និងការគ្រប់គ្រង។
ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ក្រសួងបរិស្ថានបានសហការជាមួយអង្គការយូណេស្កូ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត បាន និងកំពុងរៀបចំការគ្រប់គ្រងបែបសមាហរណកម្មនៅឋបនីយជីវមណ្ឌលបឹងទន្លេសាប។ យន្តការពិសេសមួយនេះ នឹងជួយសម្របសម្រួលបង្កើនការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ការអភិវឌ្ឍជីវភាពរស់នៅប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរចំណេះដឹង ជាមួយដៃគូពាក់ព័ន្ធទាំងអស់។
Over 3.6 million people directly or indirectly depend on the Tonle Sap Biosphere Reserve’s natural resources. It is one of the most biodiverse regions in the world, providing habitat for over 800 species of flora and fauna.
Covering over 1.4 million hectares, the Tonle Sap was recognized as a UNESCO Biosphere Reserve in 1997, as part of the UNESCO Man and the Biosphere (MAB) programme. Launched in 1971, MAB is an intergovernmental scientific programme, commemorating its 50th year anniversary in 2021. The programme aims to establish a scientific basis for enhancing the relationship between people and their environments.
The Tonle Sap Biosphere Reserve is a learning site for sustainable development, integrating three main functions: (i) Conservation of biodiversity and cultural diversity, (ii) Economic development that is socio-culturally and environmentally sustainable, and (iii) Knowledge support, underpinning development through research, monitoring, education and training.
Biosphere Reserves engage local communities, policymakers, academia, development partners, private sector, and all interested stakeholders in planning and management.

The Ministry of Environment, in collaboration with UNESCO and relevant stakeholders, with financial support from the European Union, is working on promoting integrated management of the Tonle Sap Biosphere Reserve. The unique mechanism will facilitate coordination to enhance the conservation of biodiversity and natural resources, sustainable livelihoods development, and knowledge exchange among all partners.

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com