ការប្រែប្រួលអាកាសធាតុ កំពុងក្លាយជាបញ្ហាកាន់តែលេចធ្លោឡើងទាំងនៅក្នុងកម្រិតអន្តរជាតិ តំបន់ និងនៅប្រទេសកម្ពុជា នេះជាការលើកឡើងរបស់ ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពេលអញ្ជើញជាអធិបតីបើសិក្ខាសាលាចែករំលែកចំណេះដឹងរបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) ចាប់ពីថ្ងៃច័ន្ទ-អង្គារ ទី៦-៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តសៀមរាប ដើម្បីចែករំលែកបទពិសោធន៍ បង្ហាញអំពីការអនុវត្តល្អៗ និងកិច្ចប្រឹងប្រែងនានារបស់អ្នកពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិលើការអនុវត្គម្រោងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបានបន្ថែមថាឆ្លើយតបនឹងបញ្ហានេះ ជំនួយឥតសំណងរបស់ CCCA3 មានគោលបំណងបង្កើតវិធីសាស្រ្ត និងផ្តល់បច្ចេកវិទ្យាដែលសមស្របនឹងបរិបទប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងអាទិភាពនានាដែលបានរំលេចនៅក្នុងរបាយកាណ៍បច្ចុប្បន្នភាពការរួមចំណែករបស់ជាតិ (Updated NDC) និងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ល។ ឯកឧត្តមបានបញ្ជាក់អំពីសារសំខាន់នៃការចូលរួមពីវិស័យឯកជន ឧទាហរណ៍ការអនុវត្តថាមពលកកើតឡើងវិញ១០០ (Renewable 100)និងការអនុវត្តយន្តការកែសម្រួលកាបូនឆ្លងដែន ។ ជាមួយគ្នានេះ ឯកឧត្តម ទិន ពន្លក ក៏បានស្នើឲ្យក្រុមការងារ CCCAធ្វើការសិក្សាអំពីសមិទ្ធផល (Outcome) និងផលប៉ះពាល់ (Impact) នៃការអនុវត្តគម្រោងជាងមួយទស្សវត្សរ៍កន្លងមកទាក់ទងនឹងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពនានា ដោយយើងមិនគិតត្រឹមតែកម្រិតលទ្ធផល (Output) នោះទេ។
ឯកឧត្តមបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍រួមមាន សហភាពអឺរ៉ុប (EU) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រទេសស៊ុយអែត ដែលបានគាំទ្រ CCCA អស់រយៈពេលជាងមួយទសវត្សរ៍នេះ ហើយបានបង្ហាញលទ្ធផលល្អប្រសើរនៃការងារនៃការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា។

ក្នុងឧកាសនេះដែរ ឯកឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ អគ្គលេខាធិការ ក.ជ.អ.ច. បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមនិងផ្តល់ឱកាសដល់ស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងអង្គការមិនមែនរដ្ឋាភិបាលដែលបានទទួលជំនួយពី CCCA3 ដើម្បីចែករំលែកបទពិសោធន៍លើការអនុវត្តសកម្មភាពប្រែប្រួលអាកាសធាតុជាអាទិភាព និងពិភាក្សាអំពីយុទ្ធសាស្ត្រនានា ដើម្បីធានាថា ជំនួយទាំងនេះនឹងរួមចំណែកដល់ការបង្កើនសមត្ថភាពផ្នែកស្ថាប័ន និងការបង្កើតគម្រោងជោគជ័យនានាដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ រាល់បញ្ហាប្រឈម មតិកែលម្អ និងការអនុវត្តល្អៗរបស់គម្រោងនីមួយៗ ជាធាតុចូលយ៉ាងសំខាន់ក្នុងការពង្រឹងឱ្យការអនុវត្តបានល្អត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់គម្រោង និងដើម្បីជួយគាំទ្រឱ្យមានភាពប្រសើរជាងមុន៕

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ថ្ងៃ ពុធ, 24 មិថុនា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
ថ្ងៃ ព្រហស្បតិ៍, 11 មិថុនា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
គណៈកម្មាធិការ​បានពិនិត្យលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងកោះកុង
ថ្ងៃ ព្រហស្បតិ៍, 11 មិថុនា, 2026 គណៈកម្មាធិការ​បានពិនិត្យលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងកោះកុង