នៅទីស្តីក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារបន្ត ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋាន កិច្ចគាំពារបរិស្ថាន ដោយមាន ការចូលរួមពីលោក លោកស្រីតំណាងអគ្គនាយកដ្ឋាន ចំណុះក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន រាជធានី ខេត្ត និងដោយមានការប្រជុំតាមប្រព័ន្ឋវីដេអូ (Zoom)ផងដែរ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ។

ក្នុងឱកាសន៍នោះឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៦នេះ ក្រសួងបរិស្ថានបាននឹងកំពុងខិតខំបំពេញភារកិច្ចដែលស្ថិត ក្នុងដែន សមត្ថកិច្ចរបស់ខ្លួន និងការអនុវត្ត គោលនយោបាយរបស់ រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រ ចតុកោណដំណាក់ទី ៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (២០១៦-២០៣០)ដើម្បី

ឈានទៅសម្រេចបាននូវគោលនយោបាយអាទិភាព នៃសសរស្តម្ភ ទាំង៤ ក្រសួងបរិស្ថាន បានដាក់ឱ្យអនុវត្ត នូវអភិក្រម « រដ្ឋបាលទំនើប » ដើម្បីកសាងបាននូវភាព ជាអ្នកដឹកនំា ល្អ និងធានាបាននូវប្រក្រតីភាពនិងប្រសិទ្ធភាព នៃប្រព័ន្ធការងារប្រចាំថ្ងៃ។ដោយឡែក នៅក្នុងក្របខណ្ឌកិច្ចគាំពារបរិស្ថាន ក្រសួងបានយកចិត្តទុកដាក់លើការទប់ស្កាត់ ការកាត់ បន្ថយការបំពុលបរិស្ថាន និងការថែរក្សាគុណភាពបរិស្ថានទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរ សម្រាប់ការ ប្រើប្រាស់ និងការទ្រទ្រង់ជីវិត ជីវចម្រុះ ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត តាមរយៈការ កំណត់ នូវគោលនយោបាយ ផែនការសកម្មភាព និងវិធានការគ្រប់គ្រងសំណល់ និងសារធាតុបំពុល បរិស្ថាននានា ប្រកបដោយភាព ច្បាស់លាស់ ដោយមានការចូលរួមគាំទ្រនិងអនុវត្តពីគ្រប់ភាគី ឬ ដៃគូ អភិវឌ្ឍន៍ទាំងអស់ ដើម្បីធានាថា សំណល់និងសារធាតុ គីមីពុលដែលបង្កើតដោយសកម្មភាពអភិវឌ្ឍន៍ និងភាពរីក ចម្រើននៃសង្គមជាតិ គឺត្រូវបានគ្រប់គ្រង និងបានធ្វើប្រព្រឹត្តកម្មសម្អាតមុនបញ្ចេញទៅក្នុងបរិស្ថាន។

ឯកឧត្តម បន្តទៀតថា ទោះបីជាមានបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងរយៈពេល ២ ឆ្នាំនេះក្តី ក៏ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តនិរន្តរភាពនិងបោះជំហានទៅមុខ ។គួបផ្សំនឹងកំណើន ប្រជាជននៅតាមទីប្រជុំជនរាជធានី ក្រុង ស្រុក បានធ្វើឱ្យការបង្កើតនិងការបញ្ចេញសំណល់ នៅតែមានកំណើនក្នុងបរិមាណដ៏ច្រើន ដែលតម្រូវឱ្យ ក្រសួង បរិស្ថាន ស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តការយកចិត្តទុកដាក់ក្នុងការពង្រឹង សមត្ថភាពគ្រប់គ្រងនិងការផ្តល់សេវាប្រមូលនិងទុកដាក់សំរាម សំណល់រឹងទីប្រជុំជន រួមនឹងការផ្គត់ផ្គង់នូវមធ្យោបាយគ្រប់គ្រងទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាបានការទប់ស្កាត់បញ្ហា បំពុល បរិស្ថាន ផលប៉ះពាល់ អវិជ្ជមានដល់ គុណភាព បរិស្ថាន តុល្យភាព ប្រព័ន្ធអេកូឡូស៊ី សោភ័ណភាព ទីក្រុង និងសុខុមាលភាពសង្គម។ទន្ទឹមនេះ ក្រសួងក៏បានធ្វើកិច្ចសហការ យ៉ាងសកម្មជាមួយដៃគូអភិវឌ្ឍន៍ ដូចជា ធនាគារពិភពលោក (WB) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ស្ថានទូតជប៉ុន និង GIZ ក្នុងការរៀបចំនូវផែនទីឯកភាពការងារ និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រងផលិតផល និងសំណល់ប្លាស្ទិក ក្នុងក្របខណ្ឌដែលធានាបាននូវនិរន្តរភាពនៃការផលិត និងការប្រើប្រាស់រួមចំណែកធ្វើឱ្យប្រសើរឡើងក្នុងកិច្ចគាំពារបរិស្ថាននៅកម្ពុជានាពេលអនាគត។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី