ភ្នំពេញ៖ ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីប្រកាសព្រាងគោលការណ៍ណែនាំស្តីពីការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះ ព្រមទំាងវត្តមាន ឯកឧត្តម អស់លោក លោកស្រី តំណាងក្រុមហ៊ុនមកពីវិស័យឯកជនជាច្រើនរូបចូលរួមសរុបចំនួន៥៣នាក់ ។

ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងជានាយកនៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា(CSLEP) បានថ្លែងនៅក្នុងអង្គសិក្ខាសាលាថាការរៀបចំនូវព្រឹត្តិការណ៍នេះមានគោលបំណងដើម្បីប្រមូលនូវធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីពិនិត្យមើលលើខ្លឹមសារនៃសេចក្តីព្រាងប្រកាស ក្នុងការរៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិ ដែលអាចជួយទាំងកំណើនសេដ្ឋកិច្ចសង្គម សេដ្ឋកិច្ចគ្រួសារនិងពិសេសជួយលើកកម្ពស់ដល់ជីវភាពសហគមន៍មូលដ្ឋានផងដែរ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ខ្លឹមសារនៃសេចក្តីព្រាងប្រកាសនេះ គឺមានគោលបំណងណែនាំ ដោយបង្កឲ្យមានលក្ខណៈងាយស្រួល និងសម្របសម្រួលដល់ម្ចាស់សំណើ និងម្ចាស់គម្រោង អំពីនីតិវិធី និងដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ និងកំណត់ វិសាលភាពនៃការអនុវត្តលើគម្រោងដែលមានទំហំដីមិនលើសពី ១០ (ដប់) ហិកតា ដោយប្រើប្រាស់លក្ខណៈ វិនិច្ឆ័យជាឧបករណ៍ក្នុងការវាយតម្លៃលើគ្រប់ទិដ្ឋភាពពាក់ព័ន្ធ។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានមានប្រសាសន៍ដែរថាសិក្ខាសាលាពិគ្រោះយោបល់នឹងផ្តល់ឱកាសសម្រាប់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដែលមានចំណាប់អារម្មណ៍ មានបទពិសោធន៍ ជំនាញ និងដើមទុនគ្រប់គ្រាន់ អាចដាក់់ពាក្យស្នើសុំចូលរួមក្នុងការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិឲ្យមាននិរន្តរភាព និងប្រកបដោយទំនួលខុសត្រូវខ្ពស់។ លោកជំទាវបានបញ្ជាក់បន្ថែមថា ព័ត៌មាន និងធាតុចូលទាំងឡាយដែលប្រមូលបានពីសិក្ខាសាលាពិគ្រោះយោបល់នេះនឹងចូលរួមដល់ការកែលំអ ក៏ដូចជាការបញ្ចប់នូវការរៀបចំខ្លឹមសារនៃសេចក្តីព្រាងប្រកាសគោលការណ៍ណែនាំ សំដៅធានាបាននូវការឆ្លើយតបទៅនឹងតម្រូវការ និងចំណាប់អារម្មណ៍នានា និងសម្របសម្រួលដល់ការវិនិយោគប្រកប ដោយនិរន្តរភាពលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

គួសបញ្ជាក់ថាសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលគំនិតនិងការចូលរួមផ្តល់មតិយោបល់បន្ថែមឱ្យបានកាន់តែទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ពីក្រុមហ៊ុនដែលបានដាក់គម្រោងស្នើសុំរួចរាល់ ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថានឱ្យធ្វើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ក៏ដូចជានីតិបុគ្គល និងរូបវន្តបុគ្គលដែលបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន និងដែលអាចមានចំណាប់អារម្មណ៍ទៅថ្ងៃអនាគត ពាក់ព័ន្ធនឹងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី