រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសំណើរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី១០ ខែតុលាថ្មីៗនេះ បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកក្នុងគោលបំណងបង្កើនប្រសិទ្ធភាពលើការកាត់បន្ថយ ការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក សំដៅធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភណ័ណភាព។

អនុក្រឹត្យនេះក៏មានគោលដៅ៥សំខាន់ទី១. ការកំណត់តួនាទីនិងពង្រឹងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិលើការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក និងការកែច្នៃសំណល់ថង់ប្លាស្ទិក ទី២. កំណត់អំពីវិធានការទូទៅលើការគ្រប់គ្រងថង់ប្លាស្ទិក ទី៣. កំណត់វិធានការគិតកម្រៃបន្ថែមលើការប្រើប្រាស់ថង់ប្លាស្ទិករបស់អតិថិជន ទី៤. អប់រំ និងលើកកម្ពស់ការយល់ដឹងសាធារណៈនិងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងទ៥ ជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជនក្នុងការកែច្នៃសំណល់ថង់ប្លាស្ទិកនៅក្នុងស្រុក និងការផលិតសម្ភារប្លាស្ទិកដែលងាយពុកផុយ។

ជារួមអនុក្រឹត្យដែលមាន៣២មាត្រានេះ គឺផ្តោតលើចំណុចសំខាន់ចំនួន៣គឺទី១. ការកំណត់ប្រភេទទំហំ កម្រាស់លើថង់ប្លាស្ទិកស្តើងមានដៃយួរត្រូវបានហាមឃាត់លើការនាំចូល ការផលិតក្នុងស្រុក ការចែកចាយ និងការប្រើប្រាស់ ទី២. ការលើកទឹកចិត្តដល់ការកែច្នៃថង់ប្លាស្ទិក និងការផលិតថង់ឬសម្ភារវេចខ្ចប់ដែលផលិតពីវត្ថុធាតុងាយពុកផុយ (Biodegradable) ឬជីវប្លាស្ទិក(Bioplastic)ដែលត្រូវដាក់អាករពិសេសជាបន្ទុករបស់រដ្ឋ និងទី៣. ការគិតកម្រៃបន្ថែមដល់អតិថិជនដែលចង់ប្រើប្រាស់ថង់ប្លាស្ទិក។

យ៉ាងណាក៏ដោយ អនុក្រឹត្យថ្មីរបស់រដ្ឋាភិបាលដែលស្នើដោយក្រសួងនេះ បានស្នើយ៉ាងទទួចឱ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកការនាំយកថង់ប្លាស្ទិកមកប្រើប្រាស់វិញ ឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក។ ចំណែកឯម្ចាស់អាជីវកម្ម និងម្ចាស់សេវាកម្មនានាដែលមានការផ្តល់ថង់ប្លាស្ទិកដល់អតិថិជនត្រូវស្ម័គ្រចិត្តចូលរួមអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនឹងទទួលបានការលើកទឹកចិត្តផងដែរ៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី