នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ (ជំនាន់ទី៥) នៅព្រឹកថ្ងៃទី២៧ តុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ ឯកឧត្តមបានថ្លែងថា ពាក្យចេះដឹង គឺបានមកពីពាក្យថាចេះ គឺជាចំណេះដែលចេះមកពីរៀន ហើយពាក្យថា ដឹង បានមកពីការអនុវត្តជាក់ស្តែងពីបទពិសោធន៍និងដឹងពីប្រភពនានា។ យើងរៀនចេះពីសាលាមិនប្រាកដថាអាចធ្វើកិច្ចការបានល្អនោះទេប្រសិនបើយើងមិនបាន ដឹង ថាកិច្ចការចាប់ផ្តើមចេញពីចំណុចណាទៅបញ្ចប់នៅចំណុចណានោះទេ។

ជាការគូសបញ្ជាក់បន្ថែម ឯកឧត្តមបានថ្លែងបន្តទៀតថា ការបណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើដល់អ្នកជំនាន់ក្រោយបន្តវេន គឺជាការងារចាំបាច់ដើម្បីឆ្ពោះទៅរកសុក្រឹតកម្មបរិស្ថានកិច្ច ដែលជាភារកិច្ចចម្បងរបស់ក្រសួង ក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ។ ទន្ទឹមនោះដែរ ឯកឧត្តមបានលើកទឹកចិត្តដល់សិក្ខាកាមដែលទើបបញ្ចប់ការសិក្សានេះអោយចេះធ្វើការងារជាក្រុម ហើយឯកឧត្តមបានលើកឡើងពីប្រសាសន៍ដឹកនាំរបស់រៀមច្បងថ្នាក់ដឹកនាំមួយរូបដែលបានណែនាំថា កុំដណ្តើមគ្នាពូកែ តែត្រូវចេះជួយគ្នាអោយពូកែ ត្រូវចែកគ្នាពូកែ នោះយើងនឹងពូកែទាំងអស់គ្នា។ នេះគឺជាទស្សនៈនៃការធ្វើការងារជាក្រុម។ យើងទាំងអស់គ្នាទាំងអ្នកជំនាន់មុនទាំងអ្នកជំនាន់ក្រោយត្រូវពួតដៃគ្នាធ្វើការសម្រេចឲ្យបានលទ្ធផលល្អ ដើម្បីទាញបង្វិលកង់យុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព ឲ្យមានចលនាទៅមុខបានលឿន។

សូមរម្លឹកជូនថា វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ (ជំនាន់ទី៥) មានរយ:ពេល ១០ថ្ងៃ ក្នុងគោលបំណង ពង្រីកចំណេះដឹង ចំណេះធ្វើ និងជំនាញដល់សិក្ខាកាមចំនួន ៤៨រូប លើរចនាសម្ព័ន្ធ និងការប្រព្រឹត្តិទៅរបស់ក្រសួងបរិស្ថាន ការងាររដ្ឋបាល កិច្ចគាំពារបរិស្ថាន ការអភិវឌ្ឍចំណេះដឹង ព័ត៌មានបរិស្ថាន និងការគ្រប់គ្រងអភិរក្សធនធានធម្មជាតិ ដើម្បីឱ្យពួកគេក្លាយជាអ្នកបន្តវេន និងជាធនធានដែលមានសក្តានុពល រុញច្រាននាវាបរិស្ថានឆ្ពោះទៅទិសដៅអាទិភាពរបស់ក្រសួង ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលកម្ពុជា ៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី