ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោត តាមរយៈការចែកជូនកូនត្នោតជាង ៣០ម៉ឺនក្នុង១ឆ្នាំ ដោយឥតគិតថ្លៃ បន្ថែមពីការដាក់ចេញនូវយុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។ ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើងនៅក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និង ការរៀបចំផែនការសកម្មភាពជាយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិឆ្នាំ២០២៤-២០២៨» នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។


ការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំរុក្ខរបស់ជាតិនេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយតម្លៃវប្បធម៌ជាតិខ្មែរដែលបានផ្សារភ្ជាប់នឹងរុក្ខរបស់ជាតិខ្មែរ  ដើម្បីបង្ហាញជូនទេសចរជាតិ អន្តរជាតិអំពីមរតកដ៏មានតម្លៃពីសម័យអតីតកាល និងធ្វើទំនើបកម្មក្នុងការដាំរុក្ខរបស់ជាតិ គឺត្នោត ឱ្យផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ត្នោតមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ស្ករត្នោតដែលបានមកពីទឹកត្នោតកៀបចេញពីផ្កាត្នោត គឺជាប្រភេទអារហារដែលផ្តល់ថាមពលជួយដល់សុខភាព ស្លឹកត្នោតអាចយកទៅប្រក់ដំបូលផ្ទះ ចំណែកដើមត្នោតធ្វើទូក និងផ្ទះជាដើម លើសពីនេះក៏មានសម្ភារប្រើប្រាស់ជាច្រើនបានច្នៃចេញពីរុក្ខរបស់ជាតិ គឺត្នោតនេះផងដែរ ។


ជាការគូសបញ្ជាក់បន្ថែមពីឯកឧត្តមរដ្ឋមន្រ្តីថា ការរៀបចំទីតាំងដាំត្នោតត្រូវតែមានការច្នៃប្រឌិត ជាក់ស្តែង បើយើងដាំត្នោតដោយអនាធិបតេយ្យ មានន័យថាដាំរាយប៉ាយ វាលស្រែនេះបន្តិច វាលស្រែនោះបន្តិច យើងនឹងទទួលបានផលរប៉ាត់រប៉ាយដូចគ្នា ហើយលំបាកក្នុងការប្រមូលផលទៀត តែផ្ទុយមកវិញ បើយើងដាំជាជួរ ដោយមានគម្លាត ៤ម៉ែត្រ ១ដើម ឡើងតែ១ដើមអាចឆ្លងទៅប្រមូលផលពីដើមផ្សេងទៀតបាន គឺងាយស្រួលប្រមូលផល ដែលគំនិតច្នៃប្រឌិតនេះ អាចជួយឱ្យប្រជាពលរដ្ឋរកចំណូលបាន។ លើសពីនេះ សោភ័ណភាពនៃការដាំជួយឱ្យមានភាពទាក់ទាញភ្ញៀវទេសចរបរទេស ក្នុងការបង្ហាញពីជីវភាពរស់នៅរបស់ពលរដ្ឋផ្សារភ្ជាប់នឹងប្រពៃណីវប្បធម៌ជាតិ ៕

 

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com