ខេត្តព្រះវិហារ ព្រឹកថ្ងៃច័ន្ទ១២ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថានឆ្នាំ២០១៦-២០២០ ដែលមានការអញ្ជើញជាអធិបតីដោយលោកជំទាវ ព្រំ​ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ស៊ូ សិរី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធទាក់ទងនឹងការងារយេនឌ័រ និងអប់រំកុមារតូចស​រុបប្រមាណជាង៦០នាក់។

សិក្ខាសាលានេះ រៀបចំដោយក្រុមការងារបច្ចេកទេសយេនឌ័រ និងអប់រំកុមារតូចក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយពីវឌ្ឍនៈភាពការងារក្រសួង ផែនការសកម្មភាពយេនឌ័រដែលបានចូលរួមនឹងអនុវត្តកន្លងមក និងព្វផ្សាយផែនការនូវយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថានឆ្នាំ២០១៦-២០២០ និងដើម្បីស្វែងរកការគាំទ្រពីមន្រ្តី ថ្នាក់ដឹកនាំខេត្ត មន្ទីរ និងអង្គភាពជុំវិញខេត្តលើការងារទាំងអស់ បានយល់ជ្រួតជ្រាប ព្រមទាំងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលការថ្មីៗសំខាន់ៗមួយចំនួនលើវិស័យបរិស្ថាន។ ជាមួយគ្នានេះ ក៏ជាការបង្កើនការចូលរួមរៀបចំផែនការយុទ្ធសាស្រ្តបន្តទៀត សម្រាប់ក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួងបរិស្ថាន និងសកម្មភាពចូលរួមរបស់ស្រ្តី កុមារ ក្នុងការរៀចំផែនការអភិវឌ្ឍន៍សង្គម។


ក្នុងឱកាសបើកសិក្ខាសាលានេះដែរ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹងដែរថា ក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយបញ្រ្ជាបយេនឌ័រចំនួន៤លើករួចមកហើយ នៅតាមបណ្តាខេត្ត ហើយនេះជាលើទី៥ ដែលរៀបចំលើទឹកដីខេត្តព្រះវិហារនេះ ធ្វើយ៉ាងណាសំដៅកែប្រែ និងធានាឱ្យមានសមភាពយេនឌ័រ កែប្រែនូវវិសមភាពលើទំនាក់ទំនងរវាងស្រ្តី​ និងបុរសក្នុងការគ្រប់គ្រង ចាត់ចែង និងការធ្វើសេចក្តីសម្រេចចិត្តក្នុងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការធ្វើសមភាព និងសមធម៌យេនឌ័រ។ លោកជំទាវបានបន្តថា សកម្មភាពនេះក៏ជាការរួមចំណែកក្នុងការសម្រចគោលដៅជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ក្នុងការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិររក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។


ជាមួយគ្នានេះ ឯកឧត្តម ស៊ូ សិរី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានលើកឡើងថា សកម្មភាពនេះ ជាផ្នែកមួយក្នុងការលើកកម្ពស់ការចូលរួមស្រ្តីបម្រើការងារនៅតាមស្ថាប័ន និងជំរុញដល់ស្រ្តីឱ្យមានការពង្រឹងសមត្ថភាពខ្លួនដើម្បីមានឱកាសចូលរួមបម្រើការងាក្នុងជួរថ្នាក់ដឹកនាំស្ថាប័នផងដែរ។


គូសបញ្ជាក់ថា សម្រាប់ក្រុមការងារបច្ចេសយេនឌ័រកន្លងមក បានធ្វើដំណើរទស្សនកិច្ចសិក្សានៅតាមតំបន់ការពារធម្មជាតិ និងសហគន៍អេកូទេសចរណ៍នៅក្នុងសហគមន៍ការពារធម្មជាតិផងដែរ ដើម្បីសិក្សាស្វែងយល់ពីធនធានធម្មជាតិ និងចូលរួមផ្សព្វផ្សាយពីសក្តានុពលនៅក្នុងតំបន់នីមួយៗ ក៏ដូចជាបង្កើនការចូលរួមរបស់ស្រ្តីនៅក្នុងការគ្រប់គ្រងសហគមន៍ការពារធម្មជាតិ។ សូមបញ្ជាក់ថា ក្រោយបញ្ចប់សិក្ខាសាលានៅថ្ងៃនេះ ក្រុមការងារយេនឌ័រ ក៏បានបន្តទៅទស្សនកិច្ចនៅតំបនអេកូទេសចរណ៍ភ្នំត្នោត ស្ថិតក្នុងស្រុកសង្គមថ្មី ដើម្បីបោះជំរំ និងសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍តំបន់នេះ៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី