ឯកឧត្តម អេរីច សូលហេម (Erik Solheim) នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ផ្តល់អនុសាសន៍គោលដៅ៣សំខាន់ដើម្បីនិរន្ភភាពបរិស្ថាន ដល់សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង តាមរយៈបាឋកថាស្តីពីយុវជននិងការរស់នៅដោយមេត្រីបរិស្ថាន ។

ឯកឧត្តមនាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ មានប្រសាសន៍ថា ថង់ប្លាស្ទិកមានផលប៉ះពាល់រយៈពេលយូរទៅដល់បរិស្ថាន និងសុខភាពមនុស្ស ដូច្នេះយើងគ្រប់គ្នាចាំបាច់មានវិធានការក្នុងការប្រមូល ដើម្បីយកមកធ្វើការកែច្នៃសម្រាប់ប្រើប្រាស់ឡើងវិញ។ ជួយធ្វើការផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបទៅដល់គ្រប់មជ្ឍដ្ឋានទាំងអស់ រួមគ្នាទុកដាក់និងប្រមូលថង់ប្លាស្ទិកអោយបានត្រឹមត្រូវ នៅតាមទីសាធារណៈផ្សេងៗ ជាពិសេសនៅតំបន់មាត់សមុទ្រ ដែលជាទីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាងនេះទៅទៀតការបង្កើត និងការអុវត្តច្បាប់គឺត្រូវធ្វើឱ្យមានប្រសិទ្ឋភាពដោយផ្តើមចេញពីយើងទាំងអស់គ្នា ដែលរាជរដ្ឋាភិបាលបានកំណត់ ដូចជានៅតាមផ្សារទំនើបនានា ។

ឯកឧត្តមបន្តថា ៖ ការការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ គឺចាំបាច់ការអភិវឌ្ឍសេដ្ឋកិច្ចបែបទំនើប ជាមួយនឹងអេកូទេសចរណ៍ដែលមិនផ្តល់ផលប៉ះពាល់ទៅដល់បរិស្ថាន ក្នុងនោះកសិផលគឺត្រូវប្រកបដោយភាពវ័យឆ្លាត និងនិរន្តភាពទីក្រុង ដោយប្រែក្លាយពីការប្រើប្រាស់ និងការដឹកជញ្ជូនដោយប្រើថាមពលអគ្គីសនី កាត់បន្ថយប្រើប្រាស់ប្រេងឥន្ឋនៈដែលបំពុលដល់បរិស្ថាន មនុស្ស សត្វ និងជីវៈចម្រុះ ។

ដោយឡែក ការអភិវឌ្ឍប្រកបដោយចីរភាព មានដូចជាក្នុងការបង្កើតឡើងនូវរោងចក្រ សហគ្រាស សំណង់អាគារ ដែលបានបង្ហូរ និងបញ្ចេញនូវសារធាតុគីមីពុល និងកាកសំណល់ផ្សេង ត្រូវតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ ដើម្បីការរស់នៅប្រកបដោយនិរន្តភាព។ សិក្សាស្រាវជ្រាវបន្ថែមនូវបច្ចេកវិទ្យាទំនើប បំលែងសារធាតុទាំងនេះ អោយមានវិធានការក្នុងការអភិវឌ្ឍមានលក្ខណៈងាយស្រួល ដូច្នេះទាមទារអោយសិស្ស-និស្សិត ចូលរួមដោយខ្លួនឯងផ្ទាល់ និងចូលរួមផ្សព្វផ្សាយអោយបានផុលផុស កាត់បន្ថយប្រើប្រាស់ប្លាស្ទិក ៕

ព័ត៌មានបន្ថែម

ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
ថ្ងៃ សុក្រ, 21 វិច្ឆិកា, 2025 ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
ថ្ងៃ ព្រហស្បតិ៍, 20 វិច្ឆិកា, 2025 កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)
ថ្ងៃ ពុធ, 19 វិច្ឆិកា, 2025 កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)