នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨ ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព (ក.ជ.អ.ច.) អម​ដំណើរ​ដោយ​លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការ​រង​ បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​អគ្គលេខាធិការដ្ឋាន​ ក.ជ.អ.ច. អញ្ជើញ​ត្រួត​ពិនិត្យ​ដំណើរការ​សាងសង់​សួន​កេសរកូល​ព្រៃ (អ័រគីដេ) ដំបូង​គេ​បង្អស់​នៅ​កម្ពុជា មាន​ទីតាំង​ស្ថិត​នៅ​ជើង​ភ្នំ​គូលែន​ ខេត្ត​សៀមរាប។
សួន​កេសរកូល​ព្រៃ​ភ្នំ​គូលែន ​មានទីតាំងនៅជើងភ្នំគូលែន ក្បែស្នាក់ការបរិស្ថាន ដែលមានទំហំ​២៥​ម៉ែត្រ គុណ ៣៥ម៉ែត្រ ដែលអាច​ផ្ទុក​កេសរកូល​បាន​ប្រមាណ​ពី​១៥០០០-២០០០០ដើម និង​​រក្សាទុក​កេសរកូល​បានប្រមាណ​២០០០​ប្រភេទ សម្រាប់​តំបន់​ភ្នំ​គូលែន​ផ្ទាល់ អាច​មាន​ប្រភេទ​កេសរកូល​ពី​១០០-២០០ ប្រភេទ។ សួន​នេះត្រូវបានផ្តួចផ្តើមសាងសង់​ឡើង​ដោយនាយកដ្ឋានជីវៈចម្រុះ នៃក.ជ.អ.ច. សហការ​ជា​មួយ​លោក នួន មុនី ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប និង​លោក សុខ វិជ្ជា ម្ចាស់​កសិដ្ឋាន The Bloom Garden Greenhouse ក្នុង​គោលបំណង​ដើម្បី​ការពារ
សង្គ្រោះ និង​អភិរក្ស​ប្រភេទ​កេសរកូល​ព្រៃ​កម្ពុជា ដែល​ទទួល​រង​ការ​គំរាមកំហែង និង​ជិត​ផុតពូជ​ពី​ព្រៃ​ធម្មជាតិ​ ជា​ពិសេស​នឹង​ក្លាយ​ជា​ទីកន្លែង​សិក្សា​ស្រាវជ្រាវ និង​អភិរក្ស​ក្រៅ​តំបន់​ផង​ដែរ។ នា​ថ្ងៃ​អនាគត​សួនកេស​កូលព្រៃនេះ ក៏​នឹង​ត្រូវបានពង្រឹងឱ្យក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​ថ្មី​មួយ​ទៀត​ក្នុង​តំបន់​ភ្នំ​គូលែន ដែល​អាច​ទាញ​យក​ចំណូល​ពី​ការ​ចូល​ទស្សនា​របស់​ភ្ញៀវ​ដើម្បី​ទ្រទ្រង់​ដំណើរការ​ប្រតិបត្តិការ​របស់​សួន​តែ​ម្ដង​។ ហើយបច្ចុប្បន្នការងារ​សាងសង់សម្រេច​បាន​ប្រមាណ​៨០% ហើយ ដោយបានរៀបចំស្រះទឹក​បែប​ធម្មជាតិ​​ និងមានផែនការរៀបចំថ្នាល​បណ្ដុះ ថ្នាល​តាំង​បង្ហាញ និងឌីសាញផ្នែកខាងក្នុងជាបន្តបន្ទាប។

ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ការ​សាងសង់​នេះ ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. បាន​​កោតសរសើរ​ចំពោះ​នាយកដ្ឋាន​ជីវៈចម្រុះ​ ដែល​បាន​សហការ​ល្អ​ជា​មួយ​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប និង​ម្ចាស់​កសិដ្ឋាន The Bloom Garden Greenhouse រៀបចំ​សាងសង់​សួន​នេះ​ឡើង​។ ឯកឧត្ដម បាន​ចាត់​ទុក​សួន​ថ្មី​នេះ​ នឹង​ក្លាយ​ជា​សួន​កេសរកូល​ព្រៃធំ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​រួម​ចំណែក​ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​ជីវៈចម្រុះ​របស់​ប្រទេស​កម្ពុជា។ ឯកឧត្ដម​ក៏ បាន​លើក​ទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ធ្វើ​ការ​​សិក្សា​ស្រាវជ្រាវ​លើ​ប្រភេទ​កេសរកូល​ព្រៃ​បន្ត​ទៀត​ ដែល​នេះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ការ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ជីវៈចម្រុះ និង​ពិធីសារ​ណាហ្គូយ៉ា​ស្តីពី​ABS៕

 

 

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី