នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបសំណេះសំណាលសួរសុខទុក្ខអង្គភាពសម្ព័ន្ធមេត្រីភាព ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន
នៅយោធភូមិភាគទី១ ដោយមានការចូលរួមពីនិងកងពលតូចលេខ១២៨ វរៈការពារព្រំដែនលេខ៧០១ បញ្ជាការកងវិស្វកម្ម និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន នៅភូមិសាស្ត្រ ខេត្តស្ទឹងត្រែង។

ជាមួយនឹងការពាំនាំប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា សម្តេចក្រឡាហោមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការសាកសួរសុខទុក្ខពីសណាក់ សម្តេចពិជ័យសេនា រដ្ឋមន្ត្រីក្រសួងការពារជាតិជូនចំពោះនាយទាហាន និងពលទាហាន ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស ក៏ដូចជាបានរួមចំណែកយ៉ាងធំធេង ក្នុងការការពារធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រនេះ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានប្រកាសបន្តពង្រឹងពង្រីកចំណងមេត្រីភាពជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី១ ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីសូមសម្តែងនូវការគោរពដឹងគុណ ជូនចំពោះនាយទាហាន នាយទាហានរង ពលទាហានគ្រប់រូប ដែលបានគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោរពដោយម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ និងបទបញ្ជាទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយបានអប់រំខ្លួនប្រកបដោយការតស៊ូអត់ធ្មត់ ព្យាយាមដើម្បីក្លាយជាកងទ័ពដែលមានវិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិសមជាកូនចៅដ៏ពិតប្រាកដរបស់ប្រជាជន ហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ។ ឯកឧត្តម សាយ សំអាល់ បានស្នើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេស កងទ័ពការពារព្រំដែន នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ត្រូវរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ ដើម្បីពង្រឹងបានកម្លាំងមួយដ៏រឹងមាំ ក្នុងការការពារបូរណភាពទឹកដី ឲ្យបានគង់វង្ស រក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថាផ្លែផ្កានៃសុខសន្តិភាព បានធ្វើឱ្យប្រជាជន និងយុវជនបច្ចុប្បន្នកំពុងតែសប្បាយរីករាយជាមួយនឹងវឌ្ឍនភាព និងវិបុលភាពដែលកើតចេញពីការ អនុវត្ត “នយោបាយ ឈ្នះ-ឈ្នះនិងការបន្តអនុវត្តនូវ យុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី ៤ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល ក្រោម ការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម ៧% ក្នុងមួយឆ្នាំ។ សុខ សន្តិភាពពេញលេញ ឯកភាព ទឹកដី ឯកភាពជាតិ ស្ថិរភាពនយោបាយ ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និរន្តរភាព នៃស្ថាប័នរដ្ឋ និងសុវត្ថិភាពនិង សណ្តាប់ធ្នាប់សង្គមដ៏ល្អប្រសើរនៅទូទាំងប្រទេស គឺសក្ខីភាពនៃការ ឈានឡើងរបស់កម្ពុជាដោយចាប់ផ្តើមពីបាតដៃទទេ និងក្នុងដំណើរឆ្លងកាត់ដ៏វែងឆ្ងាយបត់បែន និងលំបាក ជាច្រើនរាប់មិនអស់ ហើយទទួលបានការសាទរ និង ការទទួលស្គាល់ពីមជ្ឈមណ្ឌលជាតិ និង អន្តរជាតិ ដោយស្មើមុខ និងស្មើសិទ្ធិនៅក្នុងដំណើរ ឆ្ពោះទៅ សម្រេចបានប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការកងយោធពលខេមរភូមិន្ទយោធភូមិភាគទី១ បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូក្រសួងបរិស្ថាន ជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងបានគិតគូខ្ពស់ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ទាំងនៅសមរភូមិមុខ និងសមរភូមិក្រោយ។ ឯកឧត្តមបានបញ្ជាក់ថា កងទ័ពទាំងអស់នៅក្នុងខេត្តស្ទឹងត្រែង នឹងបន្តខិតខំបំពេញភារកិច្ច ការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ឲ្យបានកាន់តែរឹងមាំថែមទៀត៕

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com