នៅថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រជុំស្តីពីការជ្រើសរើសប្រធានបទ និងការដាក់ពិន្ទុ សម្រាប់ការប្រកួតវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៩ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម នេត្រ ភក្រ្តា បានលើកទឹកចិត្តឱ្យនាយកដ្ឋានអប់រំនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន សហការជាមួយអគ្គនាយកដ្ឋាននានានៃក្រសួងបរិស្ថាន ដែលជាអ្នករៀបចំកម្មវិធីអំពីគោលដៅ ដែលត្រូវជ្រើសរើស យកប្រធានបទ ដែលទាក់ទងសំខាន់ទៅនឹងកិច្ចគាំពារបរិស្ថាន សហគមន៍មូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ការរស់នៅប្រកបដោយចីរភាព។ ការជ្រើសរើសប្រធានបទសម្រាប់វេទិកាជជែកពីបរិស្ថាន រួមចំណែកបណ្តុះគំនិតដល់សិស្សានុសិស្សដែលជាបេក្ខជន ឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅពីបរិស្ថាន។
សូមបញ្ជាក់ផងដែរថា ការប្រកួតវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០១៩ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងរៀបចំឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដែលមានសាលាចំនួន០៨ សាលានឹងធ្វើការប្រកួតប្រជែងស្វែករកសាលាចំនួន ០៤ ដើម្បីឈានទីវគ្គផ្កាច់ព្រ័ត្រនៅក្នុងខែបន្ទាប់។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ