នៅថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហាឆ្នាំ ២០១៩ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម ជួប ប៉ារីស៍ បានទទួលព្រះរាជក្រឹត្យប្រកាសតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ជំនួសលោកជំទាវ ងិន លីណា ដែលទទួលតំណែងថ្មីជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងអំណរគុណ លោកជំទាវ ងិន លីណា ដែលបានដឹកនាំអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានសម្រេចលទ្ធផលល្អនាពេលកន្លងមក ជាពិសេសការបញ្ជ្រាបចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានក្រសួងបរិស្ថាន ដល់ប្រជាពលរដ្ឋ និងមានការសហការល្អជាមួយដៃគូនិងនាយកដ្ឋានចំណុះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្ត ឯកឧត្តមអគ្គនាយកថ្មី ពង្រឹងការងារអប់រំ ផ្សព្វផ្សាយព័ត៌មានបរិស្ថាន ការចងក្រងព័ត៌មានភូមិសាស្រ្តបរិស្ថាន និងការផ្តល់រង្វាន់លើកទឹកចិត្ត ប្រតិបត្តិករឆ្នើមក្នុងការងារមេត្រីភាពបរិស្ថាន ដើម្បីសម្រេចចក្ខុវិស័យរបស់ក្រសួងបរិស្ថាន ក៏ដូចជាស្របតាមផែនការ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្រ្តា បានណែនាំឱ្យថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បន្តរក្សានិងពង្រីកចំណងសាមគ្គីភាពផ្ទៃក្នុងល្អ បន្តបំពេញភារកិច្ចការងារដោយការទទួលខុសត្រូវ តាមតួនាទី និងភារកិច្ច ឋានានុក្រម ដើម្បីជោគជ័យនៃការផ្លាស់ប្តូរផ្នត់គំនិតវិជ្ជមានរបស់ប្រជាពលរដ្ឋ ហើយចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានកាន់តែប្រសើរឡើង។

   

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន