នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ដែលជាថ្ងៃបញ្ចប់ នៃព្រឹត្តិការណ៍ពិព័រណ៍ការងារថ្នាក់ជាតិលើកទី៦ ឆ្នាំ២០១៦ ក្រសួងបរិស្ថានរួមជាមួយទីភ្នាក់ងារជាតិមុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំវេទិកាធ្វើបទបង្ហាញស្តីពីការអភិវឌ្ឍសហគមន៍មូលដ្ឋាន ជំនាញបច្ចេកវិទ្យាបៃតង ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ទៅដល់យុវជនជាសិស្ស និស្សិត ដែលមកពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រមាណជាង១០០នាក់ រួមនិងយុវជនជាសិស្ស និស្សិត និងសាធារណជនដែលចូលរួមទស្សនាពិព័រណ៌ផ្ទាល់ផងដែរ គ្រាដែលវាគ្មិននៅក្នុងវេទិកានេះ គឺមានឯកឧត្តម កែន សេរីរដ្ឋា អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។

គោលបំណងសំខាន់ដែលរៀបចំឱ្យមានវេទិកានាពេលនេះ គឺចង់បង្ហាញដល់សិស្ស និស្សិត និងអ្នកចូលរួមទាំងអស់យល់ជ្រាបកាន់តែច្បាស់ចំពោះការចូលរួមក្នុងការថែរក្សានូវធនធានធម្មជាតិ ក៏ដូចជាបង្ហាញផ្លូវដល់ពួកគាត់លើការសម្រេចចិត្តស្វែងរក និងជ្រើសរើសការងារធ្វើ។ មិនតែប៉ុណ្ណោះ វាគ្មិនទាំងពីរ ក៏បានបង្ហាញពីការ ជ្រើសរើសមុខជំនាញដែលទាក់ទងទៅនឹងការអភិវឌ្ឍសហគមន៍ ដើម្បីលើកកម្ពស់កម្រិតជីវភាពសហគមន៍ និងការថែរក្សាធនធានធម្មជាតិផងដែរ។ ហើយជាងនេះទៅទៀត ការងារសំខាន់ៗ និងសមិទ្ធផលជាច្រើនដែលក្រសួងបរិស្ថានសម្រេចបាន ក៏ត្រូវបានលើកយកមកបង្ហាញនៅក្នុងវេទិកានារសៀលនេះទៀតផង៕

14956575_772475389558251_4765407567172695984_n 14956615_772475402891583_9054971281255908657_n 14915362_772475422891581_2906894517591495376_n 14937353_772475456224911_6548262931788441462_n 14993373_772475572891566_7714842221552353438_n

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី