អម្បូរ/Family name: CAESALPINIA (Leguminosae-Caesalpinioideae)
ឈ្មោះវិទ្យាសាស្រ្ត/Scientific Name: Caesalpinia pulcherrima (L.) Sw.
ឈ្មោះក្នុងតំបន់/Local name: ក្ងោកហោះ, ក្ងោកខ្មែរ, ក្ងោកតូច(k’ngaôk hâhs, k’gnaôk khmer, k’ngaôk tô:ch)

ក្ងោកហោះ ជាចុល្លព្រឹក្សមួយកំពស់ ២ ទៅ ៤ម មាន ឬស គ្មានបន្លាលើធាង មានដើមកំណើតក្នុងស្រុកអាមេរិកក្តៅ គេដាំដើមនេះគ្រប់ស្រុកក្តៅនៃសកលលោក។ នៅស្រុកខ្មែរយើង និយមដាំដើមនេះលើវិថីនានា ក្នុងក្រុងធំៗនៃប្រទេស សម្រាប់លំអដោយផ្ការធំៗពណ៌លឿង ឬក្រហមភាវ។ ផ្កា ស្លឹក សំបក ឬស សម្រាប់ធ្វើថ្នាំ។ គេស្ងោរផ្កាផឹក ដើម្បីឲ្យបាត់ក្អក ឬមួយបញ្ចុះព្រូនចេញ។ ស្លឹកជាថ្នាំបញ្ចុះ ឬសម្រាប់រំលូតកូន។ សំបកជាថ្នាំ ធ្វើខែរដូវស្រ្តីឲ្យទៀងទាត់។ ឬសកិនល្អិតដូចម្សៅ សម្រាប់ព្យាបាលរោគស្កន់កូនក្មេង៕

A bush, 2 to 4m tall, thorny or thornless, originating from tropical America, grown in tropical regions. In Cambodia, its large yellow or orange flowers makes it and ornamental tree grown on cities avenues. Flowers, barks, and roots are used in local pharmacopoeia. Flowers infusions are said to be efficient against cough and worms. Barks are known to regulate menstruations. Root dust are given to convulsing children.

ប្រភព៖ “Pauline Dy Phon, 2000; វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា”

photo_2016-11-07_10-13-13

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ