ឯកឧត្ដម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន នៅថ្ងៃច័ន្ទ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពីការគោ្រងផែនការយុទ្ធសាស្រ្តថវិកាជាតិ ការកំណត់សូចនាករសកម្មភាពសម្រាប់ឆ្នាំ២០២១-២០២៣និងនីតិវិធីរៀបចំឯកសារចំណាយថវិកាឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន។ ក្នុងឱកាសនោះ ឯកឧត្តម បានបញ្ជាក់បន្ថែមថា វេទិកានេះរៀបចំឡើង គឺជាធាតុចូលដ៏សំខាន់មួយក្នុងការអនុវត្តផែនការ សកម្មភាពនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាការចូលរួមបង្កើនល្បឿនក្នុងការអនុវត្តសកម្មភាពកំណែរទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាការគ្រោងផែនការយុទ្ធសាស្រ្តថវិកាជាតិឆ្នាំ២០២១-២០២៣និងការអនុវត្តផែនការចំណាយឆ្នាំ២០២០រួមរបស់អគ្គនាយកដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យមានការចូលរួមយកចិត្តទុកដាក់ស្តាប់ ការចូលរួមផ្តល់យោបល់ និងការលើកឡើងបទបង្ហាញផ្សេងៗ ក៏ដូចជាលើកឡើងនូវបញ្ហាប្រឈមដែលបានជួបប្រទះកំឡុងពេលអនុវត្តកន្លងមក ដើម្បីឆ្លើយតបនឹងការអនុវត្តផែនកាថវិកាកម្មវិធីប្រតិទិន្ននៃផែនការសកម្មភាពឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីការគម្រោងផែនការយុទ្ធសាស្រ្តថវិកាជាតិ ការកំណត់សូចនាករសកម្មភាពសម្រាប់ឆ្នាំ២០២១-២០២៣និងនីតិវិធីរៀបចំឯកសារចំណាយថវិកាឆ្នាំ២០២០ បានប្រព្រឹត្តទៅ ដោយមានការចូលរួមពីលោក លោកស្រី ជាអគ្គនាយករង ប្រធាន និងអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីជំនាញនៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តសៀមរាប ជាច្រើននាក់​ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២០ ដោយផ្តោតសំខាន់លើ ដំណើរការរៀបចំផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងសូចនាករ លំហូរការងារនៃដំណើការរៀបចំផែនការយុទ្ធសាស្រ្ត និងថវិកា (MFIS)នីតិវិធីចំណាយ និងទូទាត់តាមរជ្ជទេយ្យបុរេប្រទាន និង នីតិវិធីចំណាយ និងទូទាត់តាមការទូទាត់ត្រង់៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ