ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ២កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន បានដឹកនាំប្រជុំស្តីពីការរៀបចំផែនការពង្រឹងការងារគ្រប់គ្រងបរិស្ថាននៅកម្ពុជាឱ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍដោយចីរភាព។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រគំនិតផ្តួចផ្តើមក្នុងការសិក្សាស្រាវជ្រាវ ដែលមានលក្ខណៈ វិទ្យាសាស្រ្ត និងសេដ្ឋកិច្ច ដោយផ្អែកលើភាពជាក់ស្តែង សំដៅគាំទ្រដល់កម្មវិធីការងារគោលនយោបាយ និងដំណើរការសម្រេចចិត្តក្នុងការងារគ្រប់គ្រងបរិស្ថាន ដើម្បីការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

សូមបញ្ជាក់ថាកិច្ចប្រជុំនាពេលនេះបានពិនិត្យ និងពិភាក្សាលើការរៀបចំគំរូគម្រោងយុទ្ធសាស្រ្តកំណត់តម្លៃកាកសំណល់ (Waste Pricing Strategy) និង គម្រោងគំរូអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព (Sustainable Community Development Model)។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមទីប្រឹក្សា និងមន្រ្តីជំនាញក្រសួងបរិស្ថាន និងមានការចូលរួមធ្វើបទអន្តរាគមន៍ពីតំណាង មជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងគោលនយោបាយនវានុវត្តន៍ Center for Strategy and Innovation Policy ផងដែរ។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ