ភ្នំពេញ ៖ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមធ្វើបាឋកថាពីការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ដល់នាយ នាយទាហានរង នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ។

លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកនៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានចំណាយពេលដ៏ ម មមាញឹកផ្ដល់នូវពុទ្ធិ ជំនាញឯកទេស និងចែករំលែកនូវបទពិសោធន៍ដើម្បីឈានទៅការ ទទួលខុសត្រូវខ្ពស់ដោយសមត្ថភាព និងការគ្រប់គ្រងស្ថិតក្នុងស្ថានភាពចំពោះមុខនិងយូរអង្វែង។ លោកនាយកវិទ្យាស្ថានបន្តថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងនៃកងយោធំពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សាលាកងរាជអាវុធហត្ថ (កំបូល )បានប្រែក្លាយជាវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល ដោយតាមអនុក្រឹត្យលេខ១១ អនក្រ.បក ចុះនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នាពេលថ្មីៗកន្លងមកនេះ។ ដូច្នេះ ដើម្បីប្រែក្លាយជានាយទាហានដែលមាន លក្ខណៈសម្បត្តិ សមត្ថភាព ឆន្ទៈ មនសិការ គឺត្រូវតែឆ្លងកាត់តាមរយៈនៃការបណ្តុះបណ្តាល ក្នុងសាលាតែមួយគត់មិនអាច ខ្វះបានក្នុងការកែប្រែឥរិយាបទ ផ្នត់គំនិត ទស្សនៈសតិអារម្មណ៍។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍លើកឡើងពីគំរូវីរៈភាពដ៏អង់អាចក្លាហាន របស់ប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានតស៊ូនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា និងប្រជាជនកម្ពុជា ការរីកចម្រើនអភិវឌ្ឍលើគ្រប់វិស័យ ។
ជាមួយគ្នានោះ ឯកឧត្តមសាយ សំអាល់ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកម្លាំងកងរាជអាវុធហត្ថ ដែលកន្លងមកបានចូលរួមសហការយ៉ាងសកម្មក្នុងការរួមចំណែកក្នុងកិច្ចការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ បង្ក្រាបនិងទប់ស្កាត់នូវរាល់ភាពអសកម្មនិងបទល្មើសដែលកើតមានឡើងនៅតំបន់ការពារធនធានធម្មជាតិបានល្អប្រសើរ ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់នូវអនុសាសន៍ដល់នាយទាហាន នាយទាហានរងទាំងអស់ត្រូវមានស្មារតីខ្ពស់ ក្នុងការរក្សានូវសុខសន្តិភាពជូនប្រជាពលរដ្ឋ ឲ្យទទួលបាននូវការរស់នៅប្រកបដោយភាពសុខសាន្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី