លោក ប៉ាន មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា មានអ្នកទេសចរណ៍មួយក្រុមមានគ្នាចំនួន២១នាក់ មកពីភ្នំពេញ បានធ្វើដំណើរឡើងភ្នំខ្វាវ ហៅភ្នំតាក្រហមករ ដើម្បីដើរកំសាន្ត និងសម្រាកលំហែរកាយលើខ្នងភ្នំ។ ភ្នំខ្វាវហៅភ្នំតាក្រហមករមានទីតាំងក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់។ នៅក្នុងដំណើកម្សាន្តនេះ ទេសចរបានសម្របសម្រួលជាមួយសហគមន៍ការពារធម្មជាតិរាំងខ្វាវ និងមានមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ចំនួន១នាក់ ជាអ្នកនាំផ្លូវក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ។ លោក ប៉ាន មរកត បានបន្ថែមថា ការធ្វើដំណើរឡើងភ្នំលោកតាក្រហមករនេះត្រូវចំណាយពេល១យប់២ថ្ងៃ ហើយឆ្លងកាត់ពីរដំណាក់កាល ក្នុងនោះដំណាក់ទី១គឺមានទឹកហូរដ៏ថ្លាឆ្វង់អាចហែលទឹកលេងកម្សាន្ត ហើយដំណាក់ទី២គឺកំពូលភ្នំលោកតាក្រហមករតែម្ដង ជាកន្លែងដែលអាចឈរមើលព្រៃព្រឹក្សា និងទេសភាពជុំវិញភ្នំ ជាពិសេស មើលថ្ងៃលិចនៅលើកំពូលភ្នំបានយ៉ាងស្រស់ស្អាត។

សូមបញ្ជាក់ថា សហគមន៍រាំងខ្វាវ មានកន្លែងកំសាន្តដូចជា កំពូលភ្នំខ្វាវ ឬភ្នំលោកតាក្រហមករដែលមានកម្ពស់១៣០០ម៉ែត្រ អណ្ដូងត្រាំស្បែកគង់ និងទឹកហូរស្ទឹងសេនាធិការយ៉ាងស្រស់ស្អាត។ បង្កើតឡើងនៅឆ្នាំ២០១៤ និងទទួលស្គាល់ដោយក្រសួងបរិស្ថានឆ្នាំ២០១៧ សហគមន៍រាំងខ្វាវមានផ្ទៃដី៧៧៦ហិកតា និងមានប្រជាពលរដ្ឋចំនួន២៧៧គ្រួសារ ភាគច្រើនជាជនជាតិដើមភាគតិចសួយកំពុងរស់នៅ។ ប្រជាពលរដ្ឋនៅទីនោះរក្សាបាននៅទំនៀមទំលាប់ប្រពៃណីដូចជា ឡើងអ្នកតា សែនព្រេង ឡើងអារក្ខ ជន់អារក្ខ…។

ដើម្បីធ្វើដំណើរទៅលេងភ្នំលោកតាក្រហមករនេះ អ្នកទេសចរណ៍អាចមានជ្រើរើសផ្លូវធ្វើដំណើរចំនួនបីផ្សេងគ្នា ដោយចេញពីភ្នំពេញទៅដល់ផ្លូវទី១ គឺចូលតាមបំណក់(ច្រកល្អៀង) ដែលមានប្រវែងប្រហែល៣០គីឡូម៉ែត្រ ហើយផ្លូវទី២ ចូលតាមព្រងឹលស្រុកភ្នំក្រវាញ ដែលមានចម្ងាយប្រហែល៤៧គីឡូម៉ែត្រ និងផ្លូវទី៣ ចូលតាមក្លោងទ្វាវត្តកណ្ដាល(ទីរួមស្រុកក្រវាញ)កាត់តាមភូមិមុលដែលមានប្រវែង៣៧គីឡូម៉ែត្រ៕

  

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន