ថ្ងៃច័ន្ទ ២កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវ​នឹងថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ អញ្ជើញក្នុងពិធីបើកវគ្គហ្វឹកហ្វឺន មន្ត្រីមុងងារសាធារណៈជាឧទ្យានុរក្សស្តីពី «វិធីសាស្រ្ត ល្បាតក្នុងតំបន់ការពារធម្មជាតិ» ជំនាន់ទី៩ នៃក្រសួង បរិស្ថាន និងមានការចូលរួមពី ឯកឧត្តមអភិបាល នៃគណអភិបាលខេត្តកំពង់ស្ពឺ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្មត្មាតពង និងនាយទាហាន​ ពលទាហាន​ យោធាចារ្យ​ ថ្នាក់ដឹកនាំ​ មន្រ្ដី​ នៃក្រសួងបរិស្ថាន​និង​មន្រ្ដី​ឧទ្យាននុរក្ស​ ជាច្រើនរូប។
ឯកឧត្តម ជា សំអាង បានលេីកឡេីងថារាជរដ្ឋាភិបាល កម្ពជា នៅនីតិកាលទី៦​ នៃរដ្ឋសភា​ បន្តខិតខំប្រឹងប្រែងថែរក្សាឱ្យបាន នូវសុខសន្តិភាព ស្ថេរភាពសង្គម លទ្ឋិប្រជាធិបតេយ្យ នីតិរដ្ឋ អធិបតេយ្យ និងឯករាជ្យព្រមទាំងកំណើនសេដ្ឋកិច្ចខ្ពស់តាមរយៈការដាក់ចេញ នូវយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៤ ។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា៖ ថ្វីត្បិតតែវគ្គហ្វឹកហ្វឺន មន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្ស ស្តីពី «វិធីសាស្ត្រល្បាត ក្នុងតំបន់ការពារធម្មជាតិ»មានរយៈ ពេលខ្លី ប៉ុន្តែវាជាគ្រឹះដ៏មានសារៈសំខាន់ បំផុតសម្រាប់ការកសាង សមត្ថភាពជំនាញ ជាមូលដ្ឋានរបស់មន្ត្រីឧទ្យានុរក្សទាំងអស់ ទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងនៅទីវាលការ ក្នុងការពង្រឹងការអនុវត្តច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ ការពង្រឹងសមត្ថភាព មន្ត្រី រាជការ ដើម្បីប្រសិទ្ធភាពការងារគ្រប់គ្រង តំបន់ការពារ ធម្មជាតិ ការអភិរក្សជីវៈចម្រុះ កិច្ចគាំពារបរិស្ថាន ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសក្នុងតំបន់ការពារធម្មជាតិ ក្នុងបុព្វហេតុឧត្តុង្គឧត្តម របស់ជាតិ ប្រជាជន និងមាតុភូមិ ជាទីស្នេហានៃយើងទាំងអស់គ្នា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានលើកឡើងថា៖ ដើម្បីលើកកម្ពស់ការដឹកនាំប្រកបដោយស្មារតីទទួលខុស
ត្រូវលើភារៈកិច្ចស្មូលធានាដើម្បីការហ្វឹកហាត់ក្នុងឆ្នាំ ២០២០នេះឱ្យទទួលបានលទ្ធផលល្អទាំងបរិមាណ និងគុណភាព ដើម្បីពង្រឹងអោយបាននូវគុណភាពក្នុងការហ្វឹកហ្វឺន ។
សូម​បញ្ជាក់​ថា​ក្រោយ​ពី​ពិធី​បេីក​វគ្គនេះ​ គណៈប្រតិភូ បានកាត់ខ្សែរបូដាក់ឲ្យប្រើប្រាស់ទឹកស្អាតដែលមានចំណុះ ៥ពាន់លីត្រ។
គួរបញ្ជាក់ថាវគ្គហ្វឹកហ្វឺនមន្ត្រីឧទ្យានុរក្សស្តីពី «វិធីសាស្រ្ត ល្បាតក្នុងតំបន់ការពារធម្មជាតិ» ជំនាន់ទី៩មានសិក្ខាកាមចំនួន៦០នាក់ មកពីមន្ទីរបរិស្ថានខេត្តចំនួន០៥ (ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី )ដែលមានរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃ២៤ ខែសីហា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២ពិធី​វគ្គ​ហ្វឹកហ្វឺន​នៃក្រសួងបរិស្ថាន​ រៀបចំឡេីងក្នុងគោលបំណងកសាងធនធានមនុស្សដែលមន្ត្រីឧទ្យានុរក្សឲ្យមាសមត្ថភាពទាំងកាយសម្បទា និងវិធីសាស្ត្រល្បាតដោយចូលរួមអនុវត្ត ចក្ខុវិស័យបរិស្ថាន ឆ្នាំ២០២៣ គុណភាព និរន្តភាពបរិស្ថាន​។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ