នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅមន្ទីរបរិស្ថានខេត្តកំពង់ចាម តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងបរិស្ថាន លោកជំទាវ ងិន លីណា អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចូលរួមជាអធិបតី និងដឹកនាំកិច្ចប្រជុំក្នុងការផ្តល់ធាតុចូលសម្រាប់ផែនការយុទ្ធសាស្រ្តទំនាក់ទំនងក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក ដោយមានការចូលរួមក្រុមការងារនាយកដ្ឋានសេដ្ឋកិច្ចបៃតង ពីតំណាងមកពីអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងមកពីសាលាខេត្ត ក្រុមហ៊ុនប្រមូលសំរាម តំណាងមន្ទីរបរិស្ថានខេត្ត អាជ្ញាធរភូមិ ឃុំ សង្កាត់ និងប្រជាពលរដ្ឋ សរុបប្រមាណ៤០នាក់។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីប្រមូលព័ត៌មាន ដើម្បីចងក្រងយុទ្ធសាស្រ្តការប្រាស្រ័យ ទាក់ទងអំពីសេដ្ឋកិច្ចចក្រា។
ជាលទ្ធផលកិច្ចប្រជុំទទួលបាននូវ ១)ស្នើរឱ្យមានក្រុមហ៊ុនកែរច្នៃសំរាម ២)ធាតុចូលសំខាន់ៗពីថ្នាក់ក្រោមជាតិ និងតំណាងក្រុមហ៊ុនប្រមូលសំរាម សម្រាប់គាំទ្រដល់គោលបំណងយុទ្ធសាស្ត្រ និងសកម្មភាពជាក់លាក់នៃសេដ្ឋកិច្ចចក្រា ៣)ផ្សព្វផ្សាយនៅទីសាធារណអំពីផលប៉ះពាល់សំណល់ប្លាស្ទិក ។
លោកជំទាវ ងិន លីណា ក៏បានលើកឡើងនូវជំហ៊ានបន្ទាប់ នឹងធ្វើការកែសម្រួលឯកសារយុទ្ធសាស្រ្ត និងផែនការសកម្មភាពសេដ្ឋកិច្ចចក្រា និងក្របខ័ណ្ឌកាងារ ដើម្បីកំណត់គម្រោងអនុវត្តន៍ និងថវិកា ដោយភ្ជាប់ជាមួយសូចនាករ និងគោលដៅ មុននឹងឈានទៅការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអន្តរក្រសួង និងដៃគូពាក់ព័ន្ធ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ