នៅក្នុងពីធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិកាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅទីរួមខេត្តកំពត ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិបន្តយកចិត្តទុកដាក់អនុវត្តមុខងារវិស័យបរិស្ថានដែលក្រសួងបរិស្ថានបានធ្វើប្រតិភូកម្ម និងការប្រគល់មុខងារគ្រប់គ្រប់ជូនដើម្បីប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារបម្រើនិងផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមបានថ្លែងថា យើងទាំងអស់ គ្នាត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អជាពិសេសក្នុងវិស័យបរិស្ថានត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង់សំណល់គ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពដើម្បីធានាបាននូវគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថាន ហើយពង្រឹងការអនុវត្តច្បាប់ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការងារអភិរក្សធនធានធម្មជាតិដែលយើងមាន ឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ដល់មនុស្សរាប់ជំនាន់តទៅមុខទៀត។

សិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិនឹងត្រូវរៀបចំពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីរួមខេត្តកំពតដោយមានការចូលរួម ពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធចំនួន ៤ ខេត្តរួមមានខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តតាកែវ។ នេះគឺជាលើកទី២ ហើយដែលក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។ សិក្ខាសាលាថ្នាក់តំបន់លើកទី១ រៀបចំឡើងនៅខេត្តកំពង់ ធំ។ សិក្ខាសាលាថ្នាក់តំបន់នេះរៀបចំឡើងដោយក្រសួងបរិស្ថានក្នុងគោលបំណងដើម្បីបំពាក់បំប៉ន សមត្ថភាពមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិអំពីបច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានដែលក្រសួងបានធ្វើប្រតិភូកម្ម និងប្រគល់មុខងារជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងរយៈពេល ៣ ថ្ងៃនៃសិក្ខាសាលាថ្នាក់តំបន់នេះ មន្ត្រីជំនាញនៃក្រសួងបរិស្ថាននឹងធ្វើបង្ហាញជូនដល់មន្ត្រីថ្នាក់ក្រោមជាតិនូវទស្សនទាននៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការគ្រប់គ្រងសំណល់រឹងតាមទីប្រជុំជន ការគ្រប់គ្រងប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ការបណ្តុះបណ្តាលបច្ចេកទេសអនុវត្តមុខងារការអភិវឌ្ឍដោយចីរភាព មុខងារផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានបរិស្ថាន ការងារគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារ ធម្មជាតិ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានក្នុងការធ្វើកំណែទម្រង់ក្នុងវិស័យបរិស្ថាននាពេលកន្លងមក និងការគិតគូរលើការបង្កើតសេដ្ឋកិច្ច មូលដ្ឋាននិងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ និងបង្កើនចំណូលសម្រាប់ពលរដ្ឋមូលដ្ឋានតាមរយៈការ ជំរុញទេសចរណ៍ធម្មជាតិ ការជំរុញឱ្យមានការផ្សព្វផ្សាយនិងប្រើប្រាស់ផលិតផលរបស់ប្រជាសហគមន៍ និងការពង្រឹងតួនាទីរបស់សហគមន៍ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ សត្វព្រៃព្រៃឈើ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាកម្ពុជាទទួលប្រែក្លាយពីប្រទេសដែលគេចោទប្រកាន់ពីមុនថាជាប្រទេសកាប់ឈើ មកបច្ចុប្បន្នថាជាប្រទេសដែលការពារបានព្រៃឈើ និងទទួលបានជោគជ័យក្នុងការលក់ឥណទានកាបូន នៅលើទីផ្សារអន្តរជាតិ។

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com