គម្រោង«ពង្រឹងសមត្ថភាពសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខណ្ឌរេដបូកក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង» បានដាក់ឱ្យដំណើការអនុវត្តនៅថ្ងៃព្រហស្បតិ៍៦រោចខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាពរដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញ និងមន្ទីរបរិស្ថាននៅតាមបណ្តាខេត្តទាំងអស់។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថាការអនុវត្តន៍ផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងយុទ្ធសាស្រ្តរេដបូកជាតិ រួមគ្នាបង្កើនប្រសិទ្ធភាពកាត់បន្ថយការបាត់បង់ព្រៃឈើ និងការសឹករេចរឹលព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម បានបន្ថែមថា វេទិកានាថ្ងៃនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមអនុវត្តគម្រោង និងធ្វើការបង្ហាញពីផែនការសកម្មភាពរបស់គម្រោងនិងរចនាសម្ព័ន្ធសម្រាប់អនុវត្ត ព្រមទាំងប្រមូលធាតុចូលតាមរយៈកិច្ចពិភាក្សា យោបល់ និងការរំពឹងទុកពីភាគីពាក់ព័ន្ធនានាដើម្បីធានាការអនុវត្តគម្រោងបានត្រឹមត្រូវ និងទទួលបានលទ្ធផលពេញលេញ តាមទិសដៅនិងគោលបំណងដែលបានគ្រោងទុក។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការឡានឆាង គឺជាគម្រោងមានគោលបំណងបង្កើនចំណងមិត្តភាពរវាងបនណ្តាប្រទេសអនុតំបន់មេគង្គ ឡានឆាង ចំនួន៦ ឬួមមាន ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ដោយបានចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកសាងសហគមន៍មួយ ដែលមានសន្តិភាព និងវិបុលភាពរួមគ្នា។ ឯកឧត្តមបានបន្តថា គម្រោង«ពង្រឹងសមត្ថភាពសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខណ្ឌរេដបូកក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង» ត្រូវបានផ្តួចផ្តើម និងសម្របសម្រួលតាមរយៈក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាគម្រោងថ្នាក់អនុតំបន់មេគង្គឡានឆាង មារយៈពេល២ឆ្នាំ ដោយមានគោលដៅពង្រឹងសម្ត្ថភាពរបស់ស្ថាប័នជាតិនិងថ្នាក់ក្រោមជាតិ (ជាពិសេសមន្រ្តីនៃខេត្តកំពង់ឆ្នាំង ពៅធិសាត់ បាត់ដំបង និងប៉ៃលិន) សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការបាត់បង់ និងរេចរឹលព្រៃឈើ អភិរក្សជីវៈចម្រុះ ផ្អែកលើឯកសារសំខាន់ៗពីរគឈ ផែនការយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ២០១៨-២០២២ និងយុទ្ធសាស្រ្តរេដបូកជាតិ២០១៧-២០២៦។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានកន្លងមកបានទទួលគម្រោងចំនួន៣ ចាប់តាំងពីឆ្នាំ២០១៧ រួមមានៈ

១- គម្រោងកសាងភាពធន់នៃតំបន់ដីសើមដីសណ្តមេគង្គក្រោមតាមរយៈការពង្រឹងជីវភាពរស់ សុខមាលភាព និងជីវៈចម្រុះប្រកបដោយនិរន្តរភាពនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

២- គម្រោងប្រព័ន្ធតាមដានគុណភាពទឹកនិងសាងសង់មជ្ឈមណ្ឌលព័ត៌មាននៅទន្លេមេគង្គ

និង៣- គម្រោងពង្រឹងសមត្ថភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តគ្រប់គ្រងតំបន់ការពារធម្មជាតិ និងក្របខណ្ឌរេដបូកក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ-ឡានឆាង ដែលដំណើរការអនុវត្តចាប់ពីពេលនេះ៕

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន