កិច្ចប្រជុំស្តីពីការប្រកាសពីការអនុវត្តវិធានការស្វ័យត្រួតពិនិត្យការបំពុលបរិស្ថាន។ រូបថត៖ វិសាល/បរិស្ថាន​

ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋ​លេខាធិការ នៅ​ថ្ងៃ​ទី​០៦ ខែ​កក្កដា​នេះ បាន​ដឹក​នាំ​កិច្ច​ប្រជុំដើម្បី​ពិនិត្យ និង​សម្រេច​លើ​សេចក្តី​ព្រាង​ប្រកាស​ស្តី​ពី “ការដាក់​ឱ្យ​អនុវត្ត​វិធាន​ការ​ស្វ័យ​ត្រួតពនិត្យ​ការ​បំពុល​បរិស្ថាន”។ កិច្ច​ប្រជុំ​ដែល​រៀប​ចំ​ឡើង​ដោយ អគ្គនាយក​ដ្ឋាន​គាំ​ពារ​បរិស្ថានសំដៅ​ត្រួត​ពិនិត្យ​លើ​ខ្លឹម​សារ​ជាលើក​ចុង​ក្រោយ​លើ​សេច​ក្តី​ប្រកាស​មុន​ពេល​ដាក់​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​សម្រេច​ជា​លើក​ចុង​ក្រោយ។ សេចក្តី​ប្រកាស​នេះ មាន​ចំនួន​២៤​ប្រការ​ មាន​គោល​បំណង​ពង្រឹង​ការ​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ពី​ប្រភព​រោងចក្រ​ដែល​មាន​សក្តានុពល​បរិស្ថាន​ខ្លាំង សំដៅធានា​បាន​ការ​ការ​ពារ​សុខភាព​សាធារណៈ និង​គុណ​ភាព​បរិស្ថាន។

មន្ត្រីក្រសួងបរិស្ថាន ចូលរួមប្រជុំនាថ្ងៃទី​០៦ ខែកក្កដា។ រូបថត៖ វិសាល/បរិស្ថាន

សេចក្តី​ប្រកាស​នេះ មាន​គោល​ដៅ​ជំរុញ​ការ​អនុវត្ត​ការ​បំពាក់ ឧបករណ៍​ស្វ័យ​ប្រវត្តិ​សម្រាប់វាស់​ស្ទង់​បរិមាណ​សំណល់ និង​សារធាតុ​បំពុល​មាន​នៅ​ក្នុង​សំណល់​ដែល​ត្រូវ​បញ្ចេញ​ចោល ហើយ​និង​ជំរុញ​ការ​អនុវត្ត​ស្វ័យ​វិភាគ​សំណល់​ដែល​ត្រូវ​បញ្ចេញ​ចោល និង​គុណ​ភាព​បរិស្ថាននៅ​ក្នុង​និង​ក្រៅ​បរិវេណ​រោង​ចក្រ។

បន្ថែម​ពី​នេះ ប្រកាស​នេះ នឹង​បង្កើន​ការ​តាម​ដាន និងត្រួត​ពិនិត្យ​លើ​សកម្មភាព​និង​ដំណើរ​ការ​គ្រប់គ្រង ប្រព្រឹត្ត​កម្ម និង​ការ​បញ្ចេញ​ចោល​សំណល់ ឬសារ​ធាតុ​បំពុល ហើយ​នឹង​ជំរុញ​ការ​អនុវត្តស្វ័យ​រាយការណ៍​អំពី​ការ​គ្រប់​គ្រង និង​ការបញ្ចេញចោល​សំណល់ ឬសារ​ធាតុ​បំពុល រួម​ទាំង​ជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ម្ចាស់​រោង​ចក្រ​ក្នុង​ការ​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់ និង​ការ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន៕

ដោយ៖ ស៊ុន មេសា

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ថ្ងៃ សៅរ៍, 1 វិច្ឆិកា, 2025 ពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ សម្រាប់សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចម៉ែ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ