នៅព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបើក វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០ វគ្គផ្តាច់ព្រត្រ័។ឯកឧត្តម ស៊ូ សិរី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា នេះជាមោទនភាពសម្រាប់ខេត្តព្រះវិហារក្នុងការសហការរៀបចំ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០ ដែលបានជំរុញស្មារតីយុវជន និងបរិស្ថាន ជាពិសេសបានអនុញ្ញាតិអោយយុវជនបានមកស្គាល់តំបន់ការពារធម្មជាតិ និងសម្បត្តិវប្បមានតម្លៃផ្នែកជំនឿ សាសនា និងជាទីសក្ការៈបូជាពូកែស័កសិទ្ធ នៅលើកំពូលភ្នំត្បែង។ ឯកឧត្តម ជួប ប៉ារីស៌អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបានមានប្រសាសន៍ ចែករំលែកនូវចំណេះដឹងស្តីពីគុណតម្លៃដ៏មហាសាលនៃធនធានព្រៃឈើ ទាំងតម្លៃបរិស្ថាន សេដ្ឋកិច្ច និងសុខភាព សម្រាប់មនុស្ស សត្វ នៅលើភពផែនដី។

ថ្លែងនៅក្នុងឱកាសបើកពិធី លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរស្ថានបានមានប្រសាសន៍ថានៅក្នុងបរិបទនេះ យើងឃើញថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន គឺយុទ្ធសាស្ត្រមួយ ដែលបើកឱកាសឱ្យយុវជនជាពិសេសសិស្សានុសិស្សធ្វើការសិក្សាស្រាវជ្រាវស្វែងរកអំណះអំណាងតាមបែបវិទ្យាសាស្ត្រលើការងារបរិស្ថាន ហើយយកមកជជែកពិភាក្សាគ្នានៅក្នុងវេទិកានេះ។ តាមរយៈការជជែកពិភាក្សា តស៊ូមតិនេះ ជាការចូលរួមចំណែកក្នុងការផ្សព្វផ្សាយចំណេះដឹងបរិស្ថានដល់សាធារណជនផង និងដល់អ្នកបង្កើតគោលនយោបាយ នានាផង ដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណោះ សារទាំងអស់នោះនឹងបានចូលរួមចំណែកផ្លាស់ប្តូរឥរិយាបទសង្គម គឺជាការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរឥរិយាបទដ៏មានអត្ថន័យ និងការលើកកម្ពស់សកម្មភាពជាវិជ្ជមានឆ្ពោះទៅរកកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

គួរបញ្ជាក់ថា មុនពេលឈានទៅដល់ប្រកួតប្រជែងការពិភាក្សាគ្នាជាផ្លូវការ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានរៀបចំដំណើរទស្សៈកិច្ចសិក្សានៅលើភ្នំត្បែងមានជ័យ ដើម្បីអោយគណៈអធិបតី អង្គការដៃគូរពាក់ពទ្ធ័លោកគ្រូអ្នកគ្រូ ជាពិសេសសិស្សានុសិស្ស ដែលជាបេក្ខជន បេក្ខនារីបានឃើញនូវតថភាពនៃធនធានធម្មជាតិ ជីវចម្រុះ ជីវភាពសហគមន៍ ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និង ចំណេះដឹងជាក់ស្តែង៕

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន