នៅព្រឹកថ្ងៃព្រហស្បត៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំ ស្តីពី ការស្នើសុំទីតាំងដំឡើងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងសហការី នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោកអភិបាលរង អភិបាលក្រុង និងប្រធានមន្ទីរខេត្តកំពង់ធំ កំពង់ស្ពឺ ស្វាយរៀង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង តំណាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងអ្នកពាក់ព័ន្ធ សរុប ៣០នាក់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិភាក្សាជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការស្នើសុំទីតាំងសម្រាប់ដំឡើងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ នៅតាមរាជធានី ខេត្ត ចំនួន១០ស្ថានីយ ដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន។ ជារួម តំណាងរដ្ឋបាលខេត្តគោលដៅ បានសំដែងការស្វាគមន៍ និងគាំទ្រដល់ការដំឡើងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ តាមគោលដៅដែលបានកំណត់ ហើយឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់មតិណែនាំមួយចំនួន ដូចខាងក្រោម៖

– ស្នើអភិបាលខេត្តគោលដៅ សហការផ្តល់ជម្រើសទីតាំងដីសម្រាប់ដំឡើង និងផ្តល់កិច្ចការពារសុវត្ថិភាពស្ថានីយត្រួតពិនិត្យគុណភាពខ្យល់។

– ស្នើអភិបាលខេត្តគោលដៅ សហការភ្ជាប់ចរន្តអគ្គិសនី និងពិនិត្យលទ្ធភាពចេញចំណាយក្នុងការប្រើប្រាស់អគ្គិសនីសម្រាប់ស្ថានីយត្រួតពិនិត្យគុណភាពខ្យល់។

– ស្នើបញ្ជូនមន្ត្រីសាលាខេត្ត១រូប សាលាក្រុង១រូប មន្ទីរបរិស្ថានខេត្ត១រូប ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលក្នុងការប្រើប្រាស់ស្ថានីយត្រួតពិនិត្យគុណភាពខ្យល់។

– ស្នើឱ្យក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីលើកសំណើទៅអភិបាលខេត្តគោលដៅពិនិត្យ និងសម្រេច។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ