កាលពីថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានអង្គភាពអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បានដឹកនាំកិច្ចប្រជុំតាមអនឡាញ ដើម្បីបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកសហគមន៍មូលដ្ឋាន និងជានាយកគម្រោង លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ និងប្រធានគ្រប់គ្រងគម្រោង តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេសចរណ៍ លោក លោកស្រី ជាសមាជិក​ក្រុមការងារអនុវត្តគម្រោង ទីប្រឹក្សា និងក្រុមបេសកកម្មនៃ​ធនាគារពិភព​លោក​ សរុបចំនួន ៤៨នាក់។ កិច្ចប្រជុំបានផ្តោតលើការវាយតម្លៃលទ្ធផលនៃបេសកកម្មលើកទី៤ ដែលបានអនុវត្តចាប់ពីថ្ងៃទី២-៩ ខែធ្នូ ឆ្នាំ២០២០ និងពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តគម្រោងមកទល់បច្ចុប្បន្ន ក្នុងនោះមាន៖ ការរៀបរៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិគោលដៅទាំង៧ ប្រព័ន្ធព័ត៌មានគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត ការជំរុញឱកាសដើម្បីអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងខ្សែច្រវ៉ាក់តម្លអនុផលព្រៃឈើ ការស្តារផ្លូវលំ​នៅជនបទដើម្បីតភ្ជាប់ទេសចរណ៍ធម្មជាតិ ទឹកស្អាត និងអនាម័យ ការគ្រប់គ្រងអនុវត្តគម្រោង សុវត្ថិភាពបរិស្ថាន និងសង្គម ការត្រួតពិនិត្យ និងវាយតម្លៃ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់គម្រោង។ តាមរយៈបេសកកម្មនេះ ក្រុមការងារធនាគារពិភព​លោក បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើ និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការអនុវត្តគម្រោង​មកទល់បច្ចុប្បន្ន ទោះបីកម្ពុជាកំពុងប្រឈមក្នុងស្ថានភាពជំងឺកូវីដ-១៩ និងផលប៉ះពាល់ដោយទឹកជំនន់ក្តី។ ទន្ទឹមនឹងនេះ ក្រុមបេសកកម្មរបស់ធនាគារពិភពលោកក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរ ដើម្បីពន្លឿនការអនុវត្តគម្រោង និងជំហានបន្ទាប់ ដែលក្នុងនោះរួមមាន ការពង្រឹងនូវការគិតគូរដល់សុវត្ថិភាពបរិស្ថាន និងសង្គម ការពន្លឿនសកម្មភាពខ្សែច្រវ៉ាក់អនុផលព្រៃឈើ និងការគ្រប់គ្រង និងពន្លឿនការអនុវត្តគម្រោង៕

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី