នៅព្រឹកថ្ងៃទី២៣ ខែ​ធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន​ចូល​រួម​ជា​អធិបតី​បើក​សិក្ខាសាលា​ចែក​រំលែក​បទពិសោធន៍​ស្តីពី​ “ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ និង​អភិរក្ស​ជីវៈចម្រុះ​នៅ​តំបន់​ទេសភាព​” ខេត្ត​សៀមរាប។

​សិក្ខាសាលានេះដឹកនាំដោយលោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមាន​ការ​ចូលរួម​ពី​ស្ថាប័ន និង​អង្គការ​ដៃគូ​របស់​គម្រោង​កាំប៉ាស់ តំណាង​គម្រោង​នានា​ និងស្ថាប័នពាក់ព័ន្ធនឹងការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ និង​អភិរក្ស​ជីវៈចម្រុះ​នៅ​តំបន់​ទេសភាព ​សរុប​ចំនួន​ប្រមាណ​៤០​រូប។ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺ COVID 19 ក្នុងស្ថានភាពបច្ចុប្បន្ន សិក្ខាសាលាបានធ្វើការបែងចែកជាពីរក្រុម ​ដែលក្រុមនីមួយៗដឹកនាំដោយ ឯកឧត្តម ម៉េង មុនីរក្ស អគ្គលេខាធិការរង អ.ក.អ.ច និងនាយកដ្ឋានជីវៈចម្រុះ។

ជា​លទ្ធផល អង្គ​សិក្ខាសាលា​បាន​ធ្វើ​បទបង្ហាញ​ផ្លាស់ប្ដូរ​បទពិសោធន៍​លើ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ និង​អភិរក្ស​ជីវៈចម្រុះ​នៅ​ក្នុង​តំបន់​ការពារធម្មជាតិ និង​​កំណត់​ ពី​កត្តា​ជោគជ័យ​ និង​បរាជ័យ​ផង​ដែរ​។ លទ្ធផល​នៃ​សិក្ខាសាលា​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំ​គោលនយោបាយ ផែនការ​សកម្មភាព​នានា​និង​ពង្រឹង​ការ​អនុវត្ត​ការងារ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ និង​អភិរក្ស​ជីវៈចម្រុះឱ្យកាន់តែមានប្រសិទ្ធភាព​ផង​ដែរ៕

ព័ត៌មានបន្ថែម

កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី