នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នាយកដ្ឋានអភិរក្សតំបន់ការពារដីគោកខាងត្បូងបឹងទន្លេសាប បានបើកវគ្គបណ្តុះបណ្តាលគម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលមានការចូលរួមពីមន្រ្តីមន្ទីរបរិស្ថាននៃខេត្តគោលដៅចំនួន៧ រួមមានខេត្តកំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងកោះកុង ជាពិសេសប្រធានការិយាល័យតំបន់ការពារធម្មជាតិស្ដីពី « ឧបករណ៍សម្រាប់តាមដានប្រសិទ្ធភាពនៃការគ្រប់គ្រង(METT) » ដោយមានអ្នកចូលរួមសរុបចំនួន ៣៩នាក់។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងបង្កើនសមត្ថភាពមន្រ្តីនៃមន្ទីរបរិស្ថានខេត្តពាក់ព័ន្ធ ដើម្បីចូលរួមជាមួយក្រុមការងារថ្នាក់ជាតិសិក្សាប្រមូលទិន្និន័យនៅក្នុងតំបន់ការពារដែលស្ថិតនៅក្នុងដែនរបស់ខ្លួន។ លទ្ធផលនៃការធ្វើ METT នាំឱ្យយើងអាចរៀបចំ និងធ្វើផែនការ និងធ្វើការគ្រប់គ្រងតំបន់ការពារធម្មជាតិបានត្រឹមត្រូវតាមស្តង់ដារកំណត់ណាមួយ និងសម្រេចតាមគោលបំណងរបស់តំបន់ការពារធម្មជាតិដូចមាននៅក្នុងអនុក្រិត្យបង្កើតតំបន់ការពារធម្មជាតិ។

ព័ត៌មានបន្ថែម

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ