ដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជន និងនាំមកនូវគំនិតស្រាវជ្រាវថ្មីៗតាមបែបវិទ្យាសាស្រ្ត សម្រាប់បង្កើនកិច្ចគាំពារបរិស្ថាន អភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និង និងការរស់នៅដោយចីរភាព តាមរយៈការជជែកពិភាក្សារបស់និស្សិត ក្រសួងបរិស្ថានបាន និងបាននឹងកំពុងរៀបចំវេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ឆ្នាំ២០១៧។

វេទិកាដ៏មានសារៈសំខាន់នេះនឹងមានការចូលរួមប្រកួតពីសំណាក់និស្សិតមកពីសាកលវិទ្យាល័យចំនួន១៤ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ដើម្បីត្រៀមរៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កា នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានរៀបចំកិច្ចប្រជុំណែនាំអំពីនីតិវិធី និងដំណើរការនៃការប្រកួត ចាប់ឆ្នោតជ្រើសរើសប្រធានបទ និងគូប្រកួត និងផ្តល់ជំនាញមូលដ្ឋាននៃការជជែកពិភាក្សា ជូនដល់បេក្ខជន និងសាស្រ្តាចារ្យដឹកនាំ សរុបចំនួន៦៦នាក់។

បេក្ខជន និងសាស្រ្តាចារ្យ​មក​ពី​សាកល​វិទ្យា​ល័យចំនួន១៤

ជាមួយគ្នានេះដែរគណៈកម្មការរៀបចំការប្រកួត បានអញ្ជើញក្រុមនិស្សិតទទួលជ័យលាភីលេខ១ កាលពីឆ្នាំ២០១៦ ដើម្បីបានចែករំលែកបទពិសោធន៍ជាក់ស្តែងអំពីវិធីសាស្រ្តជជែកពិភាក្សា បទពិសោធន៍ក្នុងការស្រាវជ្រាវរកឯកសារអំណះអំណាង និងរបៀបធ្វើការងារជាក្រុម។

តំណាង​ក្រុមនិស្សិតដែល​ទទួល​ជ័យ​លាភី​លេខ១ ឆ្នាំ២០១៦

សូមបញ្ជាក់ថា វេទិកានេះគ្រោងនឹងរៀបចំដោយចែកចេញជាបីដំណាក់កាលធំៗគឺ ១). វគ្គប្រកួតដំបូង ២). វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ៣). វគ្គផ្តាច់ព្រ័ត្រ ទៅតាមពេលវេលា ១). វគ្គប្រកួតដំបូង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) វេលាម៉ោង ៨:០០នាទីព្រឹក ២). វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន វេលាម៉ោង ៨:០០នាទីព្រឹក ៣). វគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០នាទីព្រឹក។

លោកជំទាវ​ ងិន លីណា អគ្គ​នាយកចំណេះ​ដឹងនិងព័ត៌មាន​បរិស្ថានជា​ប្រធាន​អង្គប្រជុំ និងជា​អនុប្រធាន​គណៈកម្មការ

ចំពោះប្រធានបទគណៈកម្មការរៀបចំបានកំណត់យក ០៧ប្រធានបទសម្រាប់វគ្គប្រកួតដំបូងគឺ ១). ការញែកសំណល់គឺជាមធ្យោបាយដ៏ល្អក្នុងការគ្រប់គ្រងទីលានចាក់សំណល់ប្រកបដោយប្រសិទ្ធភាព, ២). ការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន គឺជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងសំណល់, ៣). ការផ្តល់ជម្រើសជីវភាពរស់នៅដល់ប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ គឺជាជម្រើសតែមួយគត់ក្នុងការអភិរក្សព្រៃសហគមន៍តំបន់ការពារធម្មជាតិ, ៤). ការវិនិយោគវិស័យទេសចរណ៍ធម្មជាតិ មិនអាចជួយលើកកម្ពស់ជីវភាពរស់នៅដល់ប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិឡើយ, ៥). ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់ឆ្នេរ ចាំបាច់ត្រូវជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិ, ៦). ប្រទេសកម្ពុជាចាំបាច់ត្រូវថែរក្សាសត្វខ្លាដំបង និងសត្វដែលងាយរងគ្រោះ នៅក្នុងសួនសត្វ ដើម្បីចូលរួមចំណែកការអភិរក្សជីវៈចម្រុះ និង៧). ដើម្បីថែរក្សាគុណភាពបរិស្ថាន កម្ពុជាគួរមានគោលការណ៍បង់ថ្លៃសេវាកម្មបរិស្ថាន។

គណៈកម្មការរៀបចំវេទិការយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថានលើកទី៣៧ ឆ្នាំ២០១៧ មានក្តីរំពឹងទុកខ្ពស់ថា លទ្ធផលនៃការជជែកពិភាក្សាអំពីបញ្ហាបរិស្ថាននេះ គឺជាធាតុចូលមួយបន្ថែមទៀត សម្រាប់អ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវ និងអ្នកពាក់ព័ន្ធទាំងអស់ អាចប្រើប្រាស់ជាមូលដ្ឋានក្នុងការគិតពិចារណា ការលើកផែនការយុទ្ធសាស្រ្តគ្រប់គ្រង ផែនការសកម្មភាព និងវិធានការសមស្របនានា ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព៕

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com