នៅថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែកុម្ភ: ឆ្នាំ ២០២១ ក្រុមការងារអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ការធានាសុវត្ថិភាពបរិស្ថាន និងសង្គម”ដោយមានការអញ្ជើញបើកវគ្គបណ្តុះបណ្តាល ដោយលោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ និងជាប្រធានគ្រប់គ្រងគម្រោង លោកបណ្ឌិត នុត មុនីរតន៍ តំណាងធនាគារពិភព លោកស្រី ម៉ី មិថុនា តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ទីប្រឹក្សាគម្រោង ប្រធានមន្ទីបរិស្ថានខេត្តគោលដៅទាំង៧ ព្រមទាំងមន្ត្រីរាជការក្រសួងបរិស្ថាន និងមន្ត្រីគម្រោង សរុបចំនួន ៥០នាក់ ចូលរួម។

លោក ឃិន ម៉េងឃាង បានលើកឡើងថា៖គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញនិងបឹងទន្លេសាប ដែលមានវិសាលភាពគ្របដណ្តប់តំបន់ការពារធម្មជាតិធម្មជាតិគោលដៅចំនួន៧ មានទំហំប្រមាណជាង ៣,៨ លាន ហិកតា ស្ថិតក្នុងភូមិសាសាស្ត្រខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងខេត្ដសៀមរាប។ គម្រោងនេះមានរយៈពេល៦ ឆ្នាំ (២០២០-២០២៥) ដោយផ្តោតលើការពង្រឹងប្រព័ន្ធព័ត៌មានគាទ្រដល់ការធ្វើសេចក្តីសម្រេចចិត្តក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការការរៀបចំផែនការគ្រប់គ្រង និងការអនុវត្តច្បាប់ ការរៀបចំជួសជុលផ្លូវតភ្ជាប់នៅតាមជនបទ និងការងការពង្រឹងឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវ៉ាក់អនុផលព្រៃឈើ ជម្រើសជីវភាពរស់នៅដែលមានភាតរៈជាមួយបរិស្ថាន និងការពង្រឹងឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ តាមរយៈការកំណត់តំបន់ដែលមានសក្តានុពលធម្មជាតិនិងជីវៈចម្រុះស្រស់ស្អាត សំបូរបែបសម្រាប់រៀបចំជាតំបន់ទេសចរណ៍ធម្មជាតិ។ គម្រោងនេះនឹងផ្តល់ឱកាសដល់វិស័យឯកជនរៀបចំគំរូសេវាកម្មទេសចរណ៍ធម្មជាតិដែលមាននិរន្តរភាព និងការគាំទ្រដល់ជីវភាពសហគមន៍ទេសចរណ៍ធម្មជាតិ ហើយជំរុញនូវការតភ្ជាប់ ខ្សែផ្លូវចេញចូលនៅតាមជនបទ គឺផ្តោតលើការជួសជុល កែលម្អផ្លូវសម្រាប់ភ្ជាប់ពីតំបន់ទេសចរណ៍មួយ ទៅតំបន់ទេសចរណ៍មួយទៀត សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារ:សម្រាប់ទឹកស្អាត និងអនាម័យ ខ្នាតតូច គាំទ្របច្ចេកទេសសម្រាប់ការរចនា វិស្វកម្ម និងផ្លូវថ្នល់ជាដើម។

ក្នុងដំណើរការរបស់គម្រោង និងការអនុវត្តសកម្មភាពនានារបស់គម្រោង ចំាបាច់ណាស់ត្រូវធានានូវសុវត្ថិភាពបរិស្ថាន និងសង្គម​ដោយគិតគូបញ្ជៀសផលប៉ះពាល់ដល់បរិស្ថាន និងសង្គម ទើបអាចធានានបាននូវការសម្រេចបានលទ្ធផលគម្រោងប្រកបដោយការគាំទ្រ មានប្រសិទ្ធិភាពនិងសម្រេចគោលដៅដោយជោគជ័យ។ វគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ មានគោលបំណង៖

• បង្កើនការយល់ដឹងស្តីពីក្របខណ្ឌធានាសុវត្ថិភាពបរិស្ថាន និងសង្គម ដល់ក្រុមការងារអនុវត្តគម្រោង CSLEP

• ចែករំលែកចំណេះដឹង បទពិសោធន៍ និងបង្កើនការយល់ដឹងពីការវិភាគហានិភ័យរបស់គម្រោង

• បង្កើតផែនការគ្រប់គ្រងហានិភ័យតាមសមាសភាគ និងអនុសមាភាគរបស់គម្រោង

សិក្ខាកាមដែលចូមរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងអាចស្វែងយល់បន្ថែមទៀតអំពីពីការធានាសវុត្ថិភាពបរិស្ថាននិងសង្គម ជាពិសេសគឺក្រខណ្ឌពាក់ព័ន្ធនានាដូចជាការៀបចំផែនការជនជាតិដើមភាគតិច ការគ្រប់គ្រងបរិស្ថាន និងសង្គម និងដោះស្រាយផលប៉ះពាល់នានា និងការរៀបចំផែនការបញ្ជៀស និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គម នៅទីតាំងអនុវត្តគម្រោង។

ព័ត៌មានបន្ថែម

ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
ថ្ងៃ សុក្រ, 21 វិច្ឆិកា, 2025 ថ្លែងទៅកាន់វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពីការប្តេជ្ញាចិត្តក្នុងការអនុវត្ដ កិច្ចសន្យាភាពត្រជាក់អកម្មសកល (The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge)
កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
ថ្ងៃ ព្រហស្បតិ៍, 20 វិច្ឆិកា, 2025 កម្ពុជានឹងរៀបចំកម្មវិធីចីរភាពពីបឹងទន្លេសាបសម្រាប់អនុវត្តរយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)
ថ្ងៃ ពុធ, 19 វិច្ឆិកា, 2025 កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (Alliance of Champions for Food System Transformation ,ACF)