មន្ទីរពិសោធន៍នៃក្រសួងបរិស្ថាននៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការវិភាគគុណភាពទឹក ដី និងខ្យល់ ដោយមានការចូលរួមពី ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានពាក់ព័ន្ធ រួមទាំងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញសរុបប្រមាណជាង៥០នាក់។

ថ្លែងទៅកាន់អ្នកចូលរួមនៅទីស្តីការក្រសួង ឯកឧត្តម ហេង ណារ៉េត បានមានប្រសាសន៍ថា មន្ទីរពិសោធន៍ ក្រសួងបរិស្ថាន មានតួនាទីសំខាន់ក្នុងការវិភាគគុណភាពទឹក ដី ខ្យល់ និងការវិភាគ ចំណីអាហារ ហើយបច្ចុប្បន្ននេះក្រសួងបរិស្ថាន កំពុងពង្រីកនូវចក្ខុវិស័យរបស់ខ្លួនធ្វើយ៉ាងណាពង្រីក មន្ទីរពិសោធន៍នេះ ឱ្យក្លាយទៅជាមន្ទីរពិសោធន៍ថ្នាក់ជាតិដែលមានសមត្ថភាពពេញលេញ។ ឯកឧត្តម មានប្រសាសន៍បន្តថា ការបណ្តុះបណ្តាលនៅក្នុងមន្ទីរពិសោធន៍ ក៏ជាផ្នែកមួយជួយកសាងដល់សមត្ថភាពមន្រ្តីវ័យក្មេង និងនិស្សិតកំពុងសិក្សាជំនាញបរិស្ថានផងដែរ។

គូបញ្ជាក់ថា មន្ទីពិសោធន៍នេះ គឺជាអង្គភាពជំនាញមួយចំណុះឱ្យអគ្គនាយកដ្ឋានគាំពារ បរិស្ថាន ដែលមានបេសកកម្មផ្តល់នូវអំណះអំណាងវិទ្យាសាស្រ្តសម្រាប់គាំទ្រដល់កិច្ច ប្រតិបត្តិការគាំពារ បរិស្ថាន តាមរយៈការពិសោធន៍ ការវិភាគ ការសិក្សាស្រាវជ្រាវ និងការផ្តល់សេវាពិសោធន៍ផ្សេងៗ៕

ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន, ក្រសួងបរិស្ថាន

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា