នៅថ្ងៃចន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ជនបង្គោលក្រុមការងារអាស៊ាននៃក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី១៩ នៃក្រុមការងារអាស៊ានស្តីពីនិរន្តរភាពបរិស្ថានទីក្រុង (AWGESC) និងកិច្ចប្រជុំគណៈកម្មការវាយតម្លៃពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងលើកទី៥ និងវិញ្ញាបនបត្រទទួលស្គាល់លើកទី៤ ក្រោមការសម្របសម្រួលរៀបចំដោយប្រធានក្រុមការងារអាស៊ាននៃក្រសួងបរិស្ថាន និងទឹក ប្រទេសម៉ាទ្បេស៊ី។ កិច្ចប្រជុំនេះដែរ មានការចូលរួមពីជនបង្គោលក្រុមការងារអាស៊ាន រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ទ្បាវ ម៉ាទ្បេស៊ី មីយ៉ាន់ម៉ា ហ្វីលីពិន សិង្ហបុរី ថៃ និងវៀតណាម និងតំណាងអាជ្ញាធរក្រុងដែលបានដាក់ពាក្យ សរុបចំនួនប្រហែល៤៨រូប។

ក្នុងឱកាសនោះដែរ លេខាធិការដ្ឋានអាស៊ាន បានបង្ហាញពីវឌ្ឍនភាពការងារដែលសម្រេចបានក្នុងពេល
កន្លងមក និងការបង្ហាញពីវឌ្ឍនភាពការងារដោយដៃគូអភិវឌ្ឍន៍មួយចំនួន ដូចជា IGES, GIZ, CAEC, AFD និងសាធារណរដ្ឋកូរ៉េ ដែលបានសហការការងារជាមួយក្រុមការងារអាស៊ានស្តីពីនិរន្តរភាពបរិស្ថានទីក្រុង។ ជាមួយគ្នានេះ គណៈកម្មការវាយតម្លៃពានរង្វាន់និរន្តរភាពបរិស្ថានរបស់ទីក្រុង និងវិញ្ញបនបត្រទទួលស្គាល់ បានបង្ហាញពីតារាងដាក់ពិន្ទុរួម ដើម្បីពិនិត្យ និងពិភាក្សាបន្ថែមជាមួយជនបង្គោលតំណាងប្រទេសក្នុងការកំណត់ជ្រើសរើសក្រុងដែលសាកសមនឹងទទួលបាន។ លទ្ធផលជារួម សម្រាប់ឆ្នាំ២០២១ រួមមាន ប្រទេសឥណ្ឌូនេស៊ីទទួលបានវិញ្ញបនបត្រចំនួន០២ (ក្រុងខ្យល់ស្អាត និងក្រុងដីស្អាត) ប្រទេសម៉ាទ្បេស៊ី ទទួលបានវិញ្ញបនបត្រចំនួន០២ (ក្រុងទឹកស្អាត និងក្រុងខ្យល់ស្អាត) ប្រទេសហ្វីលីពីនទទួលបានវិញ្ញបនបត្រចំនួន០១ (ក្រុងដីស្អាត) ប្រទេសថៃទទួលបានវិញ្ញាបនបត្រចំនួន០៣ សម្រាប់ក្រុងតូច (ក្រុងខ្យល់ស្អាត ក្រុងទឹកស្អាត និងក្រុងដីស្អាត)។ ក្នុងនោះ កម្ពុជាក៏ទទួលបានវិញ្ញាបនបត្រចំនួន០៣ ផងដែរសម្រាប់ក្រុងធំ គឺទីក្រុងភ្នំពេញ (ទីក្រុងទឹកស្អាត) និងសម្រាប់ក្រុងតូច គឺក្រុងកែប (ទីក្រុងខ្យល់ស្អាត) និងក្រុងសែនមនោរម្យ (ទីក្រុងដីស្អាត)។ ដោយឡែក ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ត្រូវបានដាក់បញ្ចូលជាទីក្រុងដែលត្រូវទទួលបានពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុង តាមការស្នើសុំរបស់ប្រទេសកម្ពុជាយើង។

គួរបញ្ជាក់ឱ្យដឹងផងដែរថា ពិធីទទួលពានរង្វាន់ និងវិញ្ញបនបត្រនិរន្តរភាពបរិស្ថានទីក្រុងនឹងត្រូវធ្វើឡើងនៅកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៦ នៅប្រទេសឥណ្ឌូនស៊ី ក្នុងឆ្នាំ២០២១នេះ៕

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី