នាព្រឹកថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាតាមរយៈ ប្រជុំ (Zoom )ដោយ ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការ សង្គមស៊ីវិល វិស័យឯកជន និងគ្រឹះស្ថានសិក្សា ។

សិក្ខាសាលាខាងលើនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖ (១). បង្ហាញ និងពិភាក្សាពីសេចក្តីព្រាងដំបូងនៃគោលការណ៍ណែនាំ និងវិញ្ញាបនបត្រកម្មអគារបៃតង (២). ប្រមូលមតិយោបល់ និងគំនិត ស្តីពីការរៀបចំស្ថាប័នសម្រាប់ប្រតិបត្តិការ និងគ្រប់គ្រងប្រព័ន្ធ CamGCGB និង (៣). ពិភាក្សាពីកលានុវត្តភាព និងបញ្ហាប្រឈមនៃការអនុវត្ត CamGCGB នាពេលអនាគត និងកំណត់នូវអនុសាសន៍សមស្រប។ សិក្ខាសាលានេះ ក៏នឹងលើកយកលក្ខណៈវិនិច្ឆ័យ និងសូចនាករលំអិតសម្រាប់ពិភាក្សានៃថ្ងៃបន្តបន្ទាប់នៅថ្ងៃទី០៤ ដល់០៥ ខែសីហា ឆ្នាំ២០២១ ផងដែរ។
ឯកឧត្តម ទិន ពន្លក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយ ចីរភាពបរិស្ថានផងដែរ ក្នុងនោះក៏ផ្តោតសំខាន់លើទស្សនៈវិស័យ និងគោលការណ៍នៃការអភិវឌ្ឍបៃតង នៅក្នុងចក្ខុវិស័យ និងទិសដៅនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។ អគារបៃតងបានផ្តល់ប្រយោជន៍ជាច្រើនដល់បរិស្ថាន សេដ្ឋកិច្ច និងសង្គមរួមានកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រតិបត្តិមេត្រីភាពបរិស្ថាន ប្រសិទ្ធភាពធានធានចាប់តាំងពីដំណាក់កាលរចនាអគាររហូតដល់អគារក្លាយជាសំណល់ ព្រមទាំងការសន្សំសំចៃថ្លៃប្រតិបត្តិការ ក៏ដូចជាការលើកកម្ពស់ផាសុកភាព គុណភាពជីវិតដល់អ្នកប្រើប្រាស់អគារជាដើម។
ឯកឧត្តម វ៉ាន់ មុនីនាថ បានលើកឡើងថា អគារភាគច្រើន ទាំងអគារដែលយើងកំពុងប្រើប្រាស់ និងអគារកំពុងសាងសង់ថ្មីគឺមានការពិចារណាតិចតួចអំពីគោលគំនិតអគារបៃតង ដែលប្រើប្រាស់នូវធនធានសាងសង់ច្រើន ប្រើប្រាស់ថាមពល ទឹក និងបញ្ចេញសំណល់ច្រើន ដែលប៉ះពាល់ដល់បរិស្ថាន ហើយ អគារទាំងនោះនឹងនៅតែប្រើប្រាស់ និងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ទៀត។ គោលគំនិតអគារបៃតង ដែលផ្ដោតលើការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបំពុលបរិយាកាស ការប្រើប្រាស់ទឹកតិច ប្រសិទ្ធភាពនៃការប្រើប្រាស់ដី ការប្រើប្រាស់សំភារៈសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ការកាត់បន្ថយសំណល់ ការកាត់បន្ថយផលប៉ះពាល់លើសហគមន៍ក្នុងពេលសាងសង់ ពេលប្រើប្រាស់អគារ គឺជាទស្សនទានថ្មីសម្រាប់បរិបទប្រទេសកម្ពុជានៅឡើយ ស្របពេលដែលការរីកចម្រើននៃសំណង់កំពុងតែរីកដុះដាលយ៉ាងខ្លាំង។ ដូច្នេះ ការបញ្ចូលគំនិតអគារបៃតងទៅក្នុងការរចនាអគារសំណង់ និងប្រតិបត្តិការ ពិតជាមានសារៈសំខាន់ណាស់ ព្រោះប្រទេសកម្ពុជាមិនទាន់មានគោលការណ៍ណែនាំការប្រតិបត្តិអគារបៃតង និងការទទួលស្គាល់សម្រាប់ការសាងសង់ ឬកែសម្រួលផ្ទះ និងអាគារដែលកំពុងប្រើប្រាស់នៅឡើយ។
សិក្ខាសាលានេះបានទទួលលទ្ធផលសំខាន់ៗដូចតទៅ៖
– អង្គសិក្ខាសាលាបានពិនិត្យជារួមលើទិដ្ឋភាពនៃការរៀបចំលក្ខណៈវិនិច្ឆ័យ និងការវាយតម្លៃសេចក្តីព្រាងគោលការណ៍ណែនាំ និងវិញ្ញាបនបត្រអគារបៃតងរបស់កម្ពុជាដែលបានយកលំនាំបញ្ជូលគ្នារវាងប្រព័ន្ធអគារបៃតងអាល្លឺម៉ង់ (DGNB) និងប្រព័ន្ធរបស់សាធារណៈរដ្ឋកូរ៉េ (G-SEED) ដោយក្នុងនោះបានទទួលសំណួរ និងមតិកែលំអជុំវិញបច្ចេកទេសនៃការរៀបចំ ការជ្រើសរើសលក្ខណៈវិនិច្ឆ័យដែលសមស្របសម្រាប់បរិបទកម្ពុជាទាំងអគារសាងសង់(ថ្មី)និងអគារកំពុងប្រើប្រាស់ ការអនុវត្តសាកល្បងលក្ខណៈវិនិច្ឆ័យនិងការវាយតម្លៃ និងការបន្ស៊ីជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាក់ព័ន្ធទាក់ទងនឹងការវឌ្ឍនភាពនៃការរៀបចំប្រសិទ្ធភាពថាមពលក្នុងអគារ បទបញ្ញាត្តិបច្ចេកទេសសំណង់ ព្រមទាំងច្បាប់ គោលនយោបាយដែលមានស្រាប់។

– អង្គសិក្ខាសាលាបានពិនិត្យលើគោលគំនិតក្នុងការរៀបចំស្ថាប័នគ្រប់គ្រង និងដំណើរការគោលការណ៍ណែនាំ និងវិញ្ញាបនបត្រអគារបៃតងនៅកម្ពុជាដោយបានជ្រើសរើសយកជម្រើសពីរ ក្នុងនោះជម្រើសដែលមានរដ្ឋាភិបាលជាអ្នកដឹកនាំ និងគ្រប់គ្រង និងជម្រើសទី២គឺវិស័យឯកជន ឬអង្គការជាអ្នកប្រតិបត្តិគោលការណ៍ណែនាំ។ ក្នុងនោះផងដែរក៏មានការបង្ហាញពីការរៀបចំស្ថាប័នពីប្រទេសជិតខាងកម្ពុជាផងដែរ។

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com