មន្ត្រីឧទ្យានុរក្សចំនួន៥រូប បានទទួលនូវប័ណ្ណសរសើរមេត្រីភាពបរិស្ថាន ដែលមានស្នាដៃឆ្នើមក្នុងការបំពេញនូវភារកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ។ ការប្រគល់ជូននូវប័ណ្ណសរសើរជូនមន្ត្រីឧទ្យានុរក្សនេះ បានព្រឹត្តទៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីក្រោមឱវាទ នៃមន្ទីរបរិស្ថានខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម រ័ត្ន វីរៈ បានសម្តែងនូវការកោតសរសើ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់បងប្អូនមន្ត្រីឧទ្យារុរក្ស ក៏ដូចជាក្រុមងារងារនៃមន្ទីរបរិស្ថានខេត្តក្រចេះ ដែលមិនគិតពីការនឿយហត់ក្នុងការបំពេញនូវភារកិច្ចកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ល្អៗ និងជាបទពិសោធដល់មន្រ្តីក្រោមឱវាទ ជាពិសេសនាំនូវការសួរសុខទុក្ខពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជូនដល់មន្ត្រីទាំងអស់គ្នាផងដែរ។

គួររម្លឹកឱ្យដឹងថា ពិធីសំណេះសំណាលដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីក្រោមឱវាទនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១៕

 

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31