ក្រុមការងារអភិរក្ស ដែលមានមន្រ្តីក្រសួងបរិស្ថានសហការជាមួយក្រុមអ្នកអភិរក្សនៃអង្គការ BirdLife បានរកឃើញសម្បុកសត្វត្រយងយក្ស ជាបក្សីជិតផុតពូជនៅលើពិភពលោក និងជានិមិត្តរូបបក្សីជាតិរបស់កម្ពុជា ចំនួន១០ សម្បុក ក្នុងរយៈពេលត្រឹមតែ៣ខែ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។

បើតាមចេញផ្សាយរបស់អង្គការ BirdLife នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០២១ សម្បុកត្រយងយក្សមួយចំនួន ត្រូវបានញាស់ និងមួយចំនួនទៀត កំពុងក្រាបពង និងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ។ ជារៀងរាល់ឆ្នាំក្រុមអភិរក្សនៅដែនជម្រកសត្វព្រៃលំផាត់បាននឹងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរក និងកំណត់ទីតាំងពងកូនដើម្បីងាយស្រួលក្នុងការការពារក៏ដូចជាការរៀបចំផែនការសម្រាប់សកម្មភាពនាពេលខាងមុខ។ដោយហេតុថាសត្វនេះពងកូននារដូវវស្សាការសិក្សាស្វែងរកមានការលំបាកខ្លាំងនិងទាមទារការប្រឹងប្រែងខ្ពស់។ ជាមួយគ្នានេះ អ្នកអភិរក្ស សង្ឃឹមថាសម្បុកសត្វត្រយ៉ងយក្ស អាចរកឃើញច្រើនបន្ថែមទៀត ក្នុងរដូវកាលពងកូនឆ្នាំ២០២១នេះ ដែលគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខ៕

 

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន