កិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី៣ ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីត្រួតពិនិត្យលើលទ្ធផលការងារ និងសម្រេចលើឯកសារពាក់ព័ន្ធមួយចំនួន
ថ្ងៃ អង្គារ, 19 តុលា, 2021ទីស្តីការក្រសួងបរិស្ថាន នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី៣ ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីត្រួតពិនិត្យលើលទ្ធផលការងារ និងសម្រេចលើឯកសារពាក់ព័ន្ធមួយចំនួន។ កិច្ចប្រជុំបានប្រារព្វឡើងតាមរយ:ប្រព័ន្ធវីដេអូ ដែលមានសមាសភាពចូលរួមពីសមាជិក សមាជិកាអញ្ជើញមកពីក្រសួង ស្ថាប័នរដ្ឋចំនួន៣៦ និងរាជធានី ខេត្តចំនួន២៥ សរុបចំនួន១៥០ នាក់។
សូមជម្រាបជូនផងដែរថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក៏បានសម្រេចឯកភាពស្នើឲ្យអគ្គលេខាធិការដ្ឋានបន្តអនុវត្តន៍កម្មវិធីអាទិភាពដែលបាននិងកំពុងដំណើរការ ស្នើឱ្យមានការបង្កើតកម្មវិធីថ្មីៗបន្ថែម បន្តពង្រីកនិងពង្រឹងកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន គ្រឹះស្ថានស្រាវជ្រាវ និងវិស័យការទូតបរិស្ថាននៅលើឆាកអន្តរជាតិ ព្រមទាំងបន្តកៀរគរធនធាន និងបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការគ្រប់គ្រងបរិស្ថាន ធនធានធម្មជាតិ ជីវ:ចម្រុះ និងការអភិវឌ្ឍដោយចីរភាព។