កាលពីថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំពិធីចុះហត្ថលេខាអនុស្សរណៈ នៃកិច្ចព្រមព្រៀងរវាងក្រសួងបរិស្ថាន តំណាងដោយអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) លើកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ ក.ជ.អ.ច. និងសហការី និងលោកបណ្ឌិត កែវ ពិសិដ្ឋ នាយករងវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងសហការី។

គោលដៅនៃកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែក ផ្សព្វផ្សាយពីជំហររាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យបរិស្ថាននៅលើឆាកអន្តរជាតិព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសលើវិស័យដូចជា៖ (១) ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង ដោយផ្តោតសំខាន់លើការគ្រប់គ្រងបរិស្ថាន និងភាពជាអ្នកដឹកនាំប្រកបដោយចីរភាព (២) វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ (៣)ការបង្កើតសេណារីយ៉ូនៃការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត សម្រាប់សហគមន៍ងាយរងគ្រោះនៅជនបទ និង(៤) ការកសាងសមត្ថភាព ក្នុងការកៀរគរមូលនិធិ ឬការទទួលបានមូលនិធិសម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31