ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថាវគ្គហ្វឹកហ្វឺនមន្ត្រីឧទ្យានុរក្សឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍធនធានមនុស្ស ទាំងក្នុងវិស័យយោធា និងវិស័យស៊ីវិល រួមទាំងមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានឱ្យមានសមត្ថភាពនិងគុណធម៌ខ្ពស់បន្ថែមទៀត សម្រាប់បុព្វហេតុការពារជាតិនិងប្រជាជន ក៏ដូចជាកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តមបន្ថែមថា សមិទ្ឋិផលទាំងនេះអាចសម្រេចទៅបានក៏អាស្រ័យដោយប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពសង្គម នីតិរដ្ឋ កំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍលើគ្រប់វិស័យ និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន បើកវគ្គបណ្តុះបណ្តាលពិសេសថ្នាក់ប្រតិបត្តិការជូនមន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្សស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ» នៃក្រសួងបរិស្ថាន ចំនួន២៥នាក់មកពីខេត្តនានា នៅថ្ងៃពុធ ទី០៣ ខែវិច្ចិកា ឆ្នាំ២០២១ នៅសាលានាយទាហានសកម្ម (ត្មាតពង )ខេត្តកំពង់ស្ពឺ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានលើកឡើងថា៖ ដើម្បីលើកកម្ពស់ការដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវលើភារៈកិច្ចស្នូលធានាដើម្បីការហ្វឹកហាត់ក្នុងឆ្នាំ ២០២១ នេះឱ្យទទួលបានលទ្ធផលល្អទាំងបរិមាណ និងគុណភាព ថ្នាក់ដឹកនាំនៃអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សាលានាយទាហានសកម្ម និងយោធាចារ្យទាំងអស់ ខិតខំពង្រឹង និងលើកកម្ពស់សមត្ថភាពមន្រ្តីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិ និងដើម្បីអន្តរាគមន៍នានា ធានាការការពារនិងអភិរក្សធនធានធម្មជាតិឲ្យមានប្រសិទ្ធភាពខ្ពស់។

វគ្គបណ្តុះបណ្តាលពិសេស ស្តីពី«វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ» មានរយៈពេល៥៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លើមុខវិជ្ជាសិក្សារួមមាន អប់រំកាយ បទបញ្ជាលំហាត់របៀប វិទ្យាសាស្រ្តយោធា យុទ្ធវិធី ឋានលេខា សព្វាវុធ បច្ចេកទេសបាញ់ បាញ់ កាយសិក្សាយោធា ជាដើម៕

 

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប