កិច្ចប្រជុំបូកសរុបសលទ្ធផលការងាររបស់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ដែលសម្រេចបាននៅឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ បានប្រារព្ធធ្វើឡើងក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ និងមានវត្តមានចូលរួមពី ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការចំណុះអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន។

ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍កោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលការងារដែលអគ្គនាយកដ្ឋានសម្រេចបានក្រោមការសហការសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការចំណុះអគ្គនាយកដ្ឋាន។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា «ទន្ទឹមនឹងក្រសួងបានរៀបចំកែសម្រួលនូវអនុក្រឹត្យថ្មី ស្តីពីការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន អគ្គនាយកដ្ឋាន មានតួនាទីភារៈកិច្ចយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ លើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងវិស័យបរិស្ថាន ទៅដល់សាធារណជន ហើយទាមទារឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់លើការអនុវត្តតួនាទីភារកិច្ច ពង្រឹងសមត្ថភាពបន្ថែមឱ្យកាន់តែប្រសើរដើម្បីស្របទៅនឹងស្ថានភាពនៃការកែទម្រង់ថ្មី បង្កើនឱ្យមានភាពជិតស្និតជាមួយនឹងបណ្តាមន្ទីរបរិស្ថានរាជធានី ខេត្ត ក្នុងការអនុវត្តការងារ និងបន្តឱ្យមានសាមគ្គីភាពផ្ទៃក្នុង»។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី នៃអគ្គចំណេះដឹង និងព័ត៌មានបរិស្ថាន ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃបរិបទកូវីដ និងការកាត់ថវិកាសម្រាប់បំពេញការងារ ប៉ុន្តែថ្នាក់ដឹកនាំ និងមន្ត្រី បានរិះរកវិធានការគ្រប់មធ្យោបាយដើម្បីបន្តឱ្យសកម្មភាពការងារមានដំណើការទៅមុខយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមក៏បានជំរុញ និងលើកទឹកចិត្តឱ្យនៅតែបន្តកិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីរក្សានូវកិត្តិនាម ដោយប្រកាន់ភ្ជាប់នូវការទទួលខុសត្រូវ ការចែករំលែក សាមគ្គីភាព ការចូលរួម គឺជាធាតុសំខាន់ដើម្បីឱ្យការងារមានដំណើទៅមុខបាន។

ឯកឧត្តមក៏បានចង្អុលបង្ហាញដោយសង្ខេបអំពីចំនុចដែលត្រូវមានការយកចិត្តទុកដាក់ដើម្បីបន្តអនុវត្តន៍តួនាទីភារៈកិច្ចរបស់អគ្គនាយកដ្ឋាន ផ្តោតសំខាន់ចំនួន ៦ចំនុច៖

១.បង្កើតនូវគំនិតថ្មីក្នុងការគ្រប់គ្រងប្រព័ន្ធការងារប្រកបដោយកិច្ចសហការ និងមានគុណភាព

២.ពិនិត្យមើលលើចក្ខុវិស័យរួម ដើម្បីធ្វើផែនកាការងារសមស្របទៅនឹងទិសដៅការងាររបស់ក្រសួង

៣.បង្កើនការបណ្តុះស្មារតីស្រលាញ់បរិស្ថានរបស់ប្រជាពលរដ្ឋ ជំរុញ និងលើកទឹកចិត្តឱ្យមានប្រតិបត្តិករមន្ត្រីបរិស្ថាន តាមរយៈព្រឹត្តិការណ៍ផ្សេងៗ

៤.បង្កើនការផ្សព្វផ្សាយពាក់ព័ន្ធនឹងជីវភាពសហគមន៍ ទេសភាពនៅតាមតំបន់នានា សកម្មភាពមេត្រីភាពបរិស្ថាន និងព័ត៌មានបរិស្ថានឱ្យបានច្រើន ដើម្បីបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋ

៥.បង្កើនកិច្ចសហប្រតិបត្តិការណ៍ជាមួយក្រសួង ស្ថាប័ន ដៃគូ ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល

៦.ជំរុញការងារព័ត៌មានភូមិសាស្ត្រ ឱ្យក្លាយជាមជ្ឈមណ្ឌលទិន្នន័យកណ្តាលដែលមានតួនាទីសំខាន់ក្នុងការរក្សាទុកទិន្នន័យពាក់ព័ន្ធនឹងព្រៃឈើ តំបន់ការពារធនធានធម្មជាតិ សហគមន៍តំបន់ការពារធម្មជាតិ និងតំបន់ទេសចរណ៍ធម្មជាតិសំខាន់នានា៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ថ្ងៃ អង្គារ, 11 វិច្ឆិកា, 2025 ក្រសួងបរិស្ថានមាន កិត្តិយស សូម ជម្រាប ជូនដំណឹង ដល់ សាធារណជន និង បណ្តាញសារព័ត៌មាន ជាតិនិង អន្តរជាតិឱ្យ បាន ជ្រាប ថា ក្រសួង បរិស្ថាននឹង រៀបចំវេទិកាកេសរកូលជាតិលើកទី៥ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប
ថ្ងៃ ព្រហស្បតិ៍, 6 វិច្ឆិកា, 2025 ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវពីសហគ្រាស និងរោងចក្រនានា បានចំនួនជិត១៦លានម៉ែត្រគូប